ចរាចរណ៍
សង្ស័យជិះម៉ូតូឌុបគ្នាលឿន ជ្រុលបុករថយន្ត ១ គ្រឿង កំពុងឆ្លងផ្លូវ ស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ
នារី ២ នាក់ សង្ស័យជិះម៉ូតូឌុបគ្នាលឿន ក៏ជ្រុលបុករថយន្ត ១ គ្រឿង កំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិន-សែនសុខ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវ 28P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សពនារីរងគ្រោះឈ្មោះ អេ ណា អាយុ ២១ ឆ្នាំ មុខរបរ (រៀនកូរ៉េ) ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកអូចារ ខេត្តបាត់ដំបង។ រីឯជនរងគ្រោះរងរបួសធ្ងន់ ឈ្មោះ ប៉ែន លីន ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ (រៀនកូរ៉េ) មានស្រុកកំណើតនៅភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១ គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ប្រផេះ ពាក់ផ្លាកលេខ រដ្ឋ 17- 2.0304 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតបត់ឆ្វេងឆ្លងចូលទៅផ្លូវបេតុង ២៨P ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញនារីរងគ្រោះ ២ នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LK-2885 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើង មកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តចំពីចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យនារីជាអ្នកបើកម៉ូតូបោកផ្ទប់នឹងកញ្ចក់រថយន្តស្លាប់ភ្លាមៗ។ ចំណែកនារីអ្នករួមដំណើរជាមួយបានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ផងដែរ។

ដោយឡែករថយន្តបន្តល្បឿនបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការជិះប្រដេញតាមឃាត់បានទាំងរថយន្ត និងតៃកុង យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខសួរនាំបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


