Connect with us

ព័ត៌មានជាតិ

ធនាគារ ABA ពង្រឹងការប្តេជ្ញាចិត្ត ដល់គំនិតផ្តួចផ្តើមអាហារូបករណ៍របស់សមាគម AMT ក្នុងឆ្នាំ 2025

បានផុស

នៅ

ធនាគារ ABA បាននៅតែបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីផ្តល់អាហារូបករណ៍ និងកម្មវិធីអប់រំរបស់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT)ជាមួយនឹងការឧបត្ថម្ភថវិការចំនួន 100,000 ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមអនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2023 នេះជាលើកទី3 ជាប់ៗគ្នា ក្នុងការឧបត្ថម្ភដល់សមាគម AMT ដើម្បីពង្រឹងការខិតខំប្រឹងប្រែងផ្តល់អាហារូបករណ៍អប់រំ ដល់យុវជនខ្មែរទូទាំងប្រទេស។

នៅថ្ងៃទី4 ខែមិថុនា ឆ្នាំ 2025 ជំនួបផ្លូវការត្រូវបានចូលរួមជាអធិបតីរបស់ ឯកឧត្តម​ សុខ ពុទ្ធិវុធ អនុប្រធានសមាគម AMT និង លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងភាគីទាំងសងខាង។

លោក Askhat Azhikhanov មានប្រសាសន៍ថា “យើងខ្ញុំ សូមកោតសរសើរសមាគម AMT ចំពោះការខិតខំប្រឹងប្រែងឥតងាករេក្នុងការផ្តល់ជូននិស្សិតកម្ពុជាដែលខ្វះខាតនូវលទ្ធភាពទទួលបានការអប់រំកម្រិតខ្ពស់តាមរយៈអាហារូបករណ៍ល្អៗ ទាំងក្នុងនិងក្រៅប្រទេស។ ការពង្រឹងឧត្តមភាពអប់រំ និងលើកកម្ពស់អ្នកដឹកនាំជំនាន់ក្រោយ ជាបេសកកម្មដែលស្របទៅនឹងតម្លៃរបស់យើងខ្ញុំ។”

ឯកឧត្តមសុខ ពុទ្ធិវុធ មានប្រសាសន៍ផងដែរថា “យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំរបស់ធនាគារ ABA សម្រាប់ការគាំទ្រដ៏សប្បុរសនេះ។ ការរួមចំណែកដ៏មានតម្លៃនេះ បានអនុញ្ញាតឲ្យយើងខ្ញុំពង្រីកឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ជួយពង្រឹងសមត្ថភាពពួកគាត់ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។”

ABA មានមោទនភាពដែលបានគាំទ្រសមាគម AMT និងចូលរួមវិនិយោគក្នុងការជំរុញធនធានមនុស្សដែលមានសមត្ថភាព សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលវែង។ ជាមួយគ្នា យើងកំពុងតែដើរឆ្ពោះទៅរកប្រទេសកម្ពុជាកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម