Connect with us

ចរាចរណ៍

បុរសម្នាក់ បើកម៉ូតូឆ្លងផ្លូវ ជ្រុលបុកពីក្រោយកង់បីឥណ្ឌា ០១ គ្រឿង ដួល ត្រូវកុងតឺន័រមកពីក្រោយកិនស្លាប់

បានផុស

នៅ

បុរស​ម្នាក់ បើក​ម៉ូតូ​ឆ្លង​ផ្លូវ ជ្រុល​បុក​ពីក្រោយ​កង់​បី​ឥណ្ឌា ០១ គ្រឿង រួច​ដួល បណ្ដាល​ឲ្យ​រថយន្ត​​កុងតឺន័រ​មក​ពី​ក្រោយ​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៨ និង ៥០ នាទី​យប់ ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ត្រង់​ចំណុច​ស្តុប​សេះ​មាស សង្កាត់​ស្ទឹងមានជ័យ​ទី ០៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ សព​ឈ្មោះ វណ្ណ វ៉ន ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​ធ្វើដំណើរ​ស្របគ្នា បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​ឃើញ​បុរស​ម្នាក់ ​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-8125 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជនរងគ្រោះ​បាន​បត់​ស្តាំ គោល​បំណង​ឆ្លង​ផ្លូវ តែ​មិន​ប្រយ័ត្ន ក៏​ជ្រុល​បុក​ពីក្រោយ​កង់​បី​ឥណ្ឌា មិន​ចាំ​ស្លាក​លេខ បណ្តាល​ឲ្យ​ម៉ូតូ​ដួល។ នៅ​ពេលនោះ​ដែរ ស្រាប់តែ​មាន​បុរស​ម្នាក់​បើក​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0978 ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើត​ទៅ​លិច មកពី​ក្រោយ កិន​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​កៀប​ជាប់​ក្រោម​រថយន្ត​តែម្ដង។ ភ្លាមៗ អ្នក​បើក​កង់​បី និង​អ្នក​បើក​រថយន្ត​ធំ បាន​រត់​គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ រួម​ទាំង​រថយន្ត រក្សាទុក និង​ប្រគល់​សព​ជូន​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម