ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ដំណើរការចាក់វ៉ាក់សាំងដល់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកនៅតាមក្រសួងស្ថាប័ននានា នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា នៅថ្ងៃទី០១ ខែមេសា ស្អែកនេះ ប្រតិបត្តិការចាក់វ៉ាក់សាំង ដល់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកនៅតាមក្រសួង ស្ថាប័ននានា នឹងចាប់ផ្តើមហើយ ជាមួយគ្នានោះលោកស្រីក៏បានស្នើឲ្យប្រធានស្ថាប័ន ក្រសួង រៀបចំវេនក្នុងការចាក់វ៉ាក់សាំងនេះឲ្យបានល្អ ជៀសវាងមកជាន់គ្នា ធ្វើឲ្យមានការកកស្ទះ។
ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងតាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនាព្រឹកនេះ។ លោកស្រីបានលើកឡើងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ យើងនឹងចាប់ផ្ដើមប្រតិបត្តិការចាក់វ៉ាក់សាំង ដល់មន្ត្រីរាជការស៊ីវិល និងបុគ្គលិក នៅតាមក្រសួង ស្ថាប័ននានា ហើយនៅព្រឹកនេះដែរ លោកស្រីនឹងចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនអំពីពេល វេលា និងឈ្មោះស្ថាប័នអង្គភាព ដែលត្រូវចាក់វ៉ាក់សាំង និងទីកន្លែងត្រូវចាក់វ៉ាក់សាំង។
ជាមួយគ្នានោះលោកស្រីក៏បានស្នើឲ្យប្រធានស្ថាប័ន ក្រសួង និងមួយរៀបចំវេនក្នុងការចាក់វ៉ាក់សាំងនេះឲ្យបានល្អជៀសវាងការមកជាន់គ្នា ធ្វើឲ្យមានការកកស្ទះ ។ លោកស្រីក៏បានស្នើឲ្យលោក ស៊ិក ប៊ុណ្ណា ដែលជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់សាំង ធ្វើការទំនាក់ទំនងតាមស្ថាប័នក្រសួងពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលរៀបចំការចាក់វ៉ាក់សាំងនេះ ពីព្រោះទីតាំងទាំងអស់មានចំនួន៤៣ កន្លែង ដែលត្រូវប្រតិបត្តិការចាប់ពីថ្ងៃទី០១ ខែមេសា ស្អែកនេះទៅ។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដំណើរការចាក់វ៉ាក់សាំងនេះ មានមន្ទីរពេទ្យចំនួន៣ និងតាមក្រសួង ស្ថាប័នធំៗ និងសណ្ឋាគារកាំបូឌីយ៉ាណាផងដែរ៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង