ព័ត៌មានជាតិ
ផុតឱសានវាទ! កម្ពុជា បិទការនាំចូលបន្លែផ្លែឈើពីថៃតាមព្រំដែនទាំងអស់
កម្ពុជា បិទការនាំចូលបន្លែ ផ្លែឈើពីថៃតាមព្រំដែនទាំងអស់។នេះបើតាម អគ្គនាយកអន្ដោប្រវេសន៍ឧត្តមសេនីយ៍ឯក សុខ វាសនា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅម៉ោងជាង១១ព្រឹក ថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ។ ការបិទនេះ ធ្វើឡើងក្រោយពីកម្ពុជា បានទុកឱកាសឱ្យភាគីកងទ័ពថៃ ២៤ម៉ោង ដើម្បីបើកទ្វារព្រំដែនឡើងវិញ បន្ទាប់ពីថៃបិទមុនដោយចិត្តឯងមិនជូនដំណឹងមកជាមុន។

តាមលោក សុខ វាសនា គិតត្រឹមពេលនេះតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា គឺបានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ មិនឱ្យចូលប្រទេសកម្ពុជាឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជា ត្រូវបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃចូលមកកម្ពុជា តាំងតែពីថ្ងៃម្សិលមិញ ទី១៦ ខែមិថុនា មកម៉្លេះ ប៉ុន្តែដោយសារនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ មកកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចតេជោផ្ទាល់ ទើបកម្ពុជា បានទុកឱកាសឱ្យថៃចំនួន២៤ម៉ោង ឱ្យកងទ័ពថៃបើកទ្វារព្រំដែនតាមការកំណត់ឡើងវិញ ព្រោះភាគីកងទ័ពថៃជាអ្នកបិទព្រំដែនមុន។

សូមរម្លឹកជាថ្មីថា បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារ និងលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជាបណ្ដាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរបានឡើងកម្ដៅជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្យាយាមអំពាវនាវ និងហាមឃាត់ពលរដ្ឋកម្ពុជា កុំឱ្យបញ្ឆេះស្ថានការណ៍ព្រំដែនឱ្យរាលដាល ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរាប់ទាំងពាណិជ្ជកម្មជាដើម។

ប៉ុន្តៃកងទ័ពថៃ បានបិទទ្វារព្រំដែនដោយចិត្តឯង មិនជូនដំណឹងមកកម្ពុជាជាមុនឡើយ ចំំណែកមន្ត្រីជាន់ខ្ពស់ថៃ បានគំរាមកាត់ផ្ដាច់អគ្គិសនី និងអ៊ិនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជាប្រើប្រាស់។
ជាការឆ្លើយតប កម្ពុជា បានពន្យាម៉ោងបើកទ្វារព្រំដែន និងកាត់ផ្ដាច់ឈប់ប្រើប្រាស់អ៊ិនធឺណិតពីប្រទេសថៃ។ វិធានការឆ្លើយតបរបស់កម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា យល់ច្រឡំចំពោះព័ត៌មាននេះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីវិមានព្រឹទ្ធសភាថា កម្ពុជាមិនបានយល់ច្រឡំលើរឿងនេះឡើយ។ បន្ថែមពីនេះ ភាគីថៃ បានហៅចរចារបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


