ចរាចរណ៍
ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្តី ប្រពន្ធរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះលឿនបុកពេញទំហឹង បណ្តាលឱ្យស្លាប់ប្តី ចំណែកប្រពន្ធរបួសស្រាល ហើយភាគីម្ខាងទៀតរបួសធ្ងន់២នាក់ ត្រូវបានរថយន្តកងសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវចោមចៅ(វេងស្រេង )ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ភាគីម៉ូតូជិះម៉ូតូម៉ាក់លែត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FJ-7007 បេីកបរដោយឈ្មោះ ស្រិន ថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(ស្លាប់)។
ភាគីម៉ូតូហុងដាឌ្រីមសង់ ពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ1LN-0396 បេីកបរដោយឈ្មោះ គឹម ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រអ្នករួមដំណើរឈ្មោះដារា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យភ្នំពេញ រងរបួសធ្ងន់។
យោងតាមការបំភ្លឺរបស់ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា នៅមនៅមុនពេលកេីតហេតុម៉ូតូម៉ាកលែត បានបេីកបរឆ្លងផ្លូវ ទិសដៅពីត្បូងឆ្ពោះទៅលិច ពេល ឆ្លងដល់ពាក់កណ្ដាលទ្រូងផ្លូវ ស្រាប់តែ ភាគីខាងម៉ូតូសង់ឌ្រីម បេីកបរពីទិសដៅ លិចទៅកេីត ក្នុងល្បឿនលឿន ហេីយបានជ្រុលចង្កូតទៅបុកនិង មម៉ូតូម៉ាកលែតពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់តែម្ដងនិងភាគីម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ទាំងពីរនាក់។
បច្ចុប្បន្ន សពត្រូវបាននគរបាលប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកភាគីរងរបួស ត្រូវបាន រថយន្តអង្គភាព ៧១១ បញ្ជូនទៅ មន្ទីរពេទ្យលោកសង្ឃ ហើយម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


