ចរាចរណ៍
យុវជន៣នាក់ជិះលឿនចាប់ហ្វ្រាំងរអិលជ្រុលទៅបុករថយន្ត បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ យុវជន០៣នាក់ ជិះម៉ូតូលឿនរអិលទឹកភ្លៀង ចាប់ហ្រ្វាំងមិនជាប់ ជ្រុលបុករថយន្ត បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាល០២នាក់ បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៤០នាទីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក FORD XLT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-7842 បើកពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តបានឆ្លងជិតផុតទៅហើយ ក៏ស្រាប់តែមានយុវជន០៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1R-5481 ឌុបគ្នា ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្របពេលមេឃកំពុងធ្លាក់ភ្លៀង ក៏ជ្រុលបុកផ្ទប់ជាមួយទ្វាររថយន្តខាងក្រោយ ផ្នែកខាងស្តាំ រងការខូចខាត នឹងបណ្តាលអោយយុវជនទាំង០៣នាក់នោះ រងរបួសធ្ងន់ម្នាក់ នឹងស្រាល០២នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូ ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត