Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

បានផុស

នៅ

សេចក្ដីប្រកាសព័ត៌មាន

  • ឥឡូវនេះ គ្រប់សាខាផ្សារម៉ាក្រូ ទាំងក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាបចាប់ផ្តើមទទួលយកកាតទូទាត់ជាមួយ Visa កាត ដែលនេះផ្តល់នូវជម្រើសទូទាត់កាន់តែងាយស្រួលមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរ។
  • គំនិតផ្តួចផ្តើមនេះ គឺជាការគាំទ្រកំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា និងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្តល់នូវដំណោះស្រាយការទូទាត់ចម្រុះដល់អ្នកប្រើប្រាស់ទាំងអស់ ស្របនឹងចក្ខុវិស័យថ្នាក់ជាតិ ក្នុងការតភ្ជាប់សេដ្ឋកិច្ចឌីជីថល ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជធានី ភ្នំពេញ ថ្ងៃទី ខែកក្កដា ឆ្នាំ​២០២៥ –ក្រុមហ៊ុន Visa (NYSE: V) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានប្រកាសពីការពង្រីកសេវាកម្មទទួលការទូទាត់ជាមួយ Visa កាត នៅគ្រប់ផ្សារ ម៉ាក្រូ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជម្រើសទូទាត់កាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និង ភ្ញៀវទេសចរ។

ខណៈពេលដែលការលក់ទំនិញនៅតាមផ្សារ តាមតូបលក្ខណៈគ្រួសារនៅតាមដងផ្លូវ នៅតែជាផ្នែកដ៏សំខាន់មួយ សម្រាប់ជីវិតប្រចាំថ្ងៃ អ្នករស់នៅក្នុងទីក្រុងក៏មានជម្រើសក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបខ្នាតតូច ហាងលក់ទំនិញ និងហាងលក់គ្រឿងទេសផងដែរ។ កន្លែងថ្មីៗទាំងនេះផ្ទុកទៅដោយទំនិញប្លែកៗ និងមានលក់ទំនិញនាំចូលជាច្រើនប្រភេទ ដែលជារឿយៗពិបាករកនៅក្នុងតាមហាងតូចៗ និងផ្សារធម្មតា[1] ។ ការជំរុញឲ្យមានការទទួលយកការទូទាត់តាមរយៈ Visa កាតនេះ បានធ្វើឲ្យបទពិសោធន៍នៃការទិញទំនិញនៅផ្សារម៉ាក្រូ កាន់តែប្រសើរឡើង។ ផ្សារម៉ាក្រូសាខាភ្នំពេញ មានទីតាំងនៅចំកណ្តាលទីក្រុង ខណៈដែលសាខានៅខេត្តសៀមរាប មានទីតាំងនៅជិតតំបន់ទេសចរណ៍សំខាន់ៗ។

គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យទេសចរដែលអញ្ជើញមកទស្សនាប្រទេសកម្ពុជា អាចទិញទំនិញ និងប្រើប្រាស់មធ្យោបាយទូទាត់ផ្សេងៗ។​ នេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សេដ្ឋកិច្ចដែលតភ្ជាប់គ្នាដោយប្រព័័ន្ធឌីជីថល ក្រុមហ៊ុន Visa ប្តេជ្ញាជំរុញការទទួលយកទូទាត់តាមរយៈកាតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង ក្នុងការលើកស្ទួយជីវិតប្រជាជនកម្ពុជា ដោយផ្តល់ជូននូវជម្រើសទូទាត់ដ៏សម្បូរបែប និងងាយស្រួល និងជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រាប់មនុស្សគ្រប់គ្នា។ កិច្ចសហការរបស់យើងជាមួយ ផ្សារម៉ាក្រូ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកំណើនទេសចរ និងរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឲ្យកាន់តែរីកចម្រើន និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។”

អ្នកស្រី អាណាតា ថាឡាងឌី ជានាយក​គ្រប់គ្រង​នៃ​ ក្រុមហ៊ុន ម៉ាក្រូ កម្ពុជាបានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Visa ដើម្បីពង្រីកជម្រើសទូទាត់ឌីជីថលសម្រាប់អតិថិជនរបស់យើង។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់នូវបទពិសោធន៍ទិញទំនិញដោយភាពរលូន និងស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួល និងជម្រើសនៃការទូទាត់កាន់តែច្រើនដល់អតិថិជន។ តាមរយៈការទទួលយកការទូទាត់តាមឌីជីថល យើងមិនត្រឹមតែបង្កើនបទពិសោធន៍នៃការទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ”។

អំពីក្រុមហ៊ុន Visa

  • ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)

Head of Corporate Communications            

Visa Vietnam, Cambodia and Laos

ទូរស័ព្ទលេខ៖ +84 909 199 823

អ៊ីម៉ែល៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

លោក​ ហែមថុន​ ពន្លឺ​ វគ្គ​បណ្ដុះបណ្ដាល​នៅ​ចិន​​ Sports Events Management​ គឺ​ល្អ​ពិសេស​បង្រៀន​ឲ្យ​ចេះ​គ្រប់គ្រង​ការ​ប្រកួត​

ព័ត៌មានជាតិ២ នាទីutes មុន

ជាង១០ឆ្នាំមុន មកញញឹមមើលសមិទ្ធផលទាំងឈឺ ជិះរទេះរុញ ថ្ងៃនេះសម្ដេច ជា សុីម ឈរញញឹមជាអមតៈនៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

សន្តិសុខសង្គម២ នាទីutes មុន

បញ្ជូនជនសង្ស័យកាប់ជនរងគ្រោះកំពុងអង្គុយផឹកស្រាមុខផ្ទះដាច់ក្បាល ទៅកាន់តុលាការ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សេតវិមាន ប្រកាស​ផ្អាក​ផ្គត់ផ្គង់​​សព្វាវុធមួយ​ចំនួន​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីការបរទេស​ថា ការបោះជំហានទៅឈាន​រក ICJ ព្រោះភាព​អសកម្មរបស់ថៃក្នុង​យន្ត​ការ​ JBC

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោកស្រី ផែនថងថាន៖ ខ្ញុំ​នឹង​ប្រើ​ពេល១៥ថ្ងៃ​ពន្យល់​តុលាការ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​លើស​ពី១០០%

Sokha Hotels

ព័ត៌មានពេញនិយម