Connect with us

ចរាចរណ៍

រថយន្តកុងតឺន័របេីកបុករថយន្តដឹកសត្វគោពីក្រោយ​កៀបជាប់អ្នកបើកបររបួសធ្ងន់

បានផុស

នៅ

រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុកពីក្រោយរថយន្តធុនធំដឹកសត្វគោបណ្តាលឲ្យកៀបជាប់អ្នកបើកបររងរបួសធ្ងន់ត្រូវបានកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៩នាទី រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តកូរ៉េធុនធំដឹកសត្វគោ ពណ៌ស​ ពាក់ស្លាកលេខ 3F- 0597 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងទិសដៅពីជេីងទៅត្បូង​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ស្លាកលេខ ភ្នំពេញ 3A -1159 បេីកបរលឿនមិនប្រយ័ត្នមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យកៀបជាប់អ្នកបើកបរក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់។

ក្រោយកេីតហេតុ កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញសង្គ្រោះ ជួងយកជនរងគ្រោះមកក្រៅ និងដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម