ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើតំបន់ជាប់ព្រំដែនថៃ ស្លាប់អ្នកភូមិ២នាក់នៅខាងមីយ៉ាន់ម៉ា
យន្តហោះមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើទីតាំង៣កន្លែងនៅតំបន់ព្រំដែន Demozow នៃរដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son នៃប្រទេសថៃ ដែលជាលទ្ធផលបណ្តាលឲ្យអ្នកភូមិមីយ៉ាន់ម៉ា២នាក់ បាត់បង់ជីវិត។

ហេតុការណ៍នេះកើតឡើងនារសៀលម៉ោង១២:៥៥នាទី, ១:០៣នាទីនិង១:២០នាទី ថ្ងៃចន្ទទី១៤ខែកក្កដាឆ្នាំ២០២៥ ហើយវាក៏ធ្វើឲ្យពលរដ្ឋនៅខាងប្រទេសថៃឯណោះ ភិតភ័យផងដែរ។

ពលរដ្ឋថៃនៅតាមព្រំដែនជាពិសេសក្នុងខេត្ត Tak គឺរស់នៅមិនបានសុខស្រួលឡើយ ព្រោះសារតែការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា រឹតតែខ្លាំង ដោយកងទ័ពមីយ៉ាន់ម៉ា កំពុងបង្កើនការវាយប្រហារលើកងកម្លាំងការ៉ែន (KNLA) ក្នុងរដ្ឋការ៉ែន ហើយលើកនេះគឺជាការប្រយុទ្ធទ្រង់ទ្រាយធំ ឈានដល់ការប្រើដ្រូនអត្តឃាត Kamikaze ចំនួន៤គ្រឿង ដើម្បីទម្លាក់គ្រាប់បែក។

ជុំវិញស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅនេះ មេបញ្ជាការកងកម្លាំងថៃ និយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ប្រយុទ្ធនៅព្រំដែនមីយ៉ាន់ម៉ា ខណៈទាហានមកពីកងពល Naresuan នៅតែបន្តចុះល្បាតនិងត្រួតពិនិត្យ ព្រមទាំងប្រុងជើងការជាប់ជានិច្ច។

សូមជម្រាបថា ការទម្លាក់គ្រាប់បែកតាមអាកាសរបស់យន្តហោះមីយ៉ាន់ម៉ានៅតំបន់ Demozow រដ្ឋ Kayah គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តយោធារបស់របបសឹកមីយ៉ាន់ម៉ា ដើម្បីបង្ក្រាបក្រុមប្រឆាំង ហើយវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល និងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខនៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា រឹតតែខ្លាំង ធ្វើឲ្យពលរដ្ឋថៃនៅជាប់ព្រំដែន រស់នៅទាំងភ័យខ្លាច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ