ចរាចរណ៍
បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត នៅខណ្ឌឫស្សីកែវ
បុរសម្នាក់ បានបើកបររថយន្ត KIA Carnival ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AL-3331 បុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត កាលពីវេលាម៉ោង ៣ និង ៤០ នាទីទៀបភ្លឺ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវលេខ ៩០៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើកបររថយន្ត KIA CARNIVAL ពណ៌ខ្មៅ ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវលេខ ៩០៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅផ្នែកខាងស្តាំ បណ្តាលឲ្យបុករះគ្រឿងសម្ភារៈនៅខាងមុខបរិវេណផ្ទះប្រជាពលរដ្ឋ និងខ្ទាតថ្មចំកញ្ចក់ទ្វារបែកកញ្ចក់ចំនួន ២ ផ្ទាំង ថែមទៀត។

អ្នកឃើញហេតុការណ៍បន្តថា ភ្លាមៗ នោះ រថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តបុករះចំផើងផ្កា រានទេវតា និងសម្ភារៈផ្សេងទៀត តែសំណាងល្អ មិនប៉ះចំរថយន្ត ១ គ្រឿងទៀត ដែលចតនៅមុខផ្ទះឡើយ។ ករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែរថយន្តត្រូវបានរងការខូចខាតផ្នែកខាងមុខមិនអាចបន្តដំណើរទៅមុខទៀតបាន ខណៈម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទុកឲ្យភាគីខាងរថយន្តធ្វើការដោះស្រាយសិន តែដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែង និងយករថយន្តបង្ក និងអ្នកបើក ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


