អាជីព
មុខងារសំខាន់ទាំងប្រាំ ដែលត្រូវចេះ មុនចូលកាន់ការងារគ្រប់គ្រងកម្រិតបឋម
ខណៈពេលដែលអ្នកគ្រប់គ្រងតែងតែចាត់ទុកការងាររបស់ពួកគេថាជាភារកិច្ចតំរង់ទិសទស្សនៈនិងតាមដានបុគ្គលិក តាមពិតវាជាការគិតខុស។
នៅកម្រិតមូលដ្ឋាននៃការគ្រប់គ្រងមនុស្សដំបូង យើងតោងចេះគ្រឹះទាំង៥នេះសិន។
១ ការធ្វើផែនការPlanning:
គិតពីការធ្វើផែនការនៅក្នុងតួនាទីគ្រប់គ្រង គឺគិតថាតើថដំណើរការនៃគោលដៅនិងសកម្មភាពសមស្របណាគួរជ្រើសយក ដើម្បីបន្តទៅមុខសកម្ម ហើយបន្ទាប់មកកំណត់ថាតើត្រូវប្រើយុទ្ធសាស្រ្តអ្វីខ្លះ សកម្មភាពអ្វី ធនធានអ្វីខ្លះដើម្បីសម្រេចគោលដៅ។
២ ការរៀបចំOrganizing:
នេះជាដំណើរការនៃការបង្កើតទំនាក់ទំនងរវាងកម្មករនិយោជិតដែលអនុញ្ញាតឱ្យកម្មករនិយោជិតធ្វើការជាមួយគ្នាដើម្បីសំរេចបានគោលដៅរបស់អង្គភាព ដោះស្រាយទំនាស់និងសម្រួលបញ្ហា ជួយគាំទ្រពេលមានវិបត្តិ។

៣ ដឹកនាំLeading
មុខងារនេះពាក់ព័ន្ធនឹងការបង្ហាញចក្ខុវិស័យ បង្កើនថាមពល និងបំផុសលើកទឹកចិត្តមនុស្សក្នុងក្រុម ដោយប្រើចក្ខុវិស័យ បង្កើនឥទ្ធិពលវិជ្ជមាន សិល្បៈបញ្ចុះបញ្ចូលនិងជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពដើម្បីឱ្យផលិតភាពការងារកើន និងគ្រប់គ្នាធ្វើការបានដោយរលូន។
៤ ធនធានមនុស្សStaffing
ចេះវិធីជ្រើសរើសបុគ្គលិ រក្សាបុគ្គលិក បង្រៀនបុគ្គលិក សម្រាប់មុខតំណែងនៅក្នុងក្រុមហ៊ុន នាយកដ្ឋាននានា និងលើកទឹកចិត្តថាតើអ្នកណាសមជាបុគ្គលិកគម្រូ។
៥ ការត្រួតពិនិត្យControlling:
វាយតម្លៃថាតើអ្នកកំពុងតែសំរេចគោលដៅរបស់អ្នកបានល្អប្រសើរធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសកម្មភាពចាត់វិធានការយ៉ាងដូចម្តេច។ ដាក់ដំណើរការឱ្យបានត្រឹមត្រូវដើម្បីជួយអ្នកបង្កើតស្តង់ដារដូច្នេះអ្នកអាចវាស់ប្រៀបធៀបនិងធ្វើការសម្រេចចិត្ត។
ការគ្រប់គ្រងគឺជាវិន័យដែលមានសំណុំមុខងារទូទៅ ៥ យ៉ាងនេះជាចំណុចដំបូងនិងចាំបាច់។ ការរៀបចំផែនការ ការរៀបចំបុគ្គលិក ការដឹកនាំពួកគេ និងការត្រួតពិនិត្យ។ មុខងារទាំង ៥ នេះគឺជាផ្នែកមួយនៃការអនុវត្តពីវិធីក្លាយជាអ្នកគ្រប់គ្រងដែលជោគជ័យ។
ការយល់ដឹងអំពីមុខងារទាំង៥នេះច្បាស់ នឹងជួយអ្នកគ្រប់គ្រងនានា ផ្តោតការខិតខំប្រឹងប្រែងលើសកម្មភាពប្រចាំថ្ងៃ ដែលខ្លួនទទួលបានលទ្ធផល។
ស្រស់
ប្រភព The Principl
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


