Connect with us

អាជីព

មនុស្សចូលចិត្តពន្យារពេល ឬដំអក់ក្នុងការងារ មាន ៦ ប្រភេទនេះ

បានផុស

នៅ

ទម្លាប់​នៃ​ការ​ពន្យារ​ពេល​លើកិច្ចការងារ​ ជា​ញឹកញាប់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ការ​ពន្យារ​ពេល។ ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​វាបន្ត នោះ​នឹងធ្វើឲ្យ​ការងារតិច​ជាងភាពល្អប្រសើរ ហើយជាការពិតណាស់ ពេលវេលាជា​ច្រើន ត្រូវខ្ជះខ្ជាយ ដោយសារតែការងារពន្យារពេលនេះឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកតែងតែធ្វើរឿងបែបនេះ អ្នកត្រូវដឹងថា ខ្លួនឯងជាមនុស្ស​ពន្យារ​ពេល​ប្រភេទ​ម៉េច? ដោយសារតែមនុស្សទាំងអស់​​តែងតែពន្យារពេល ដូច្នេះមិនមែនគ្រនប់គ្នា ​សុទ្ធតែមាន​ប្រភេទដូច​ៗ​គ្នា​នោះទេ។

១ ប្រភេទ Perfectionist មានមនុស្សចូលចិត្តពន្យារពេលការងារ មិនមែនដោយសារតែ​ពួកគេខ្ជិលទេ ប៉ុន្តែត្រូវរង់ចាំពេល​វេលា​ត្រឹមត្រូវ ទើបលទ្ធផល​ដែល​ទទួល​បាន​កាន់​តែ​ល្អប្រសើរ។ ប្រសិនបើអ្នកជាមនុស្សប្រភេទ​នេះ អាចនិយាយបានថាអ្នកជា​មនុស្សល្អឥតខ្ចោះ។ អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​រាល់​ព័ត៌មាន​លម្អិត​តូចតាច ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការងារ​​ក​កាន់​តែ​ល្អ​ឥត​ខ្ចោះ។ ដោយសារ​វា​លម្អិត​ពេក វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ការងារ​ត្រូវ​បាន​ពន្យារ​ពេល ឬ​សូម្បី​តែ​មិន​បាន​បញ្ចប់។ ប្រភេទមនុស្សល្អឥតខ្ចោះ​ ចូលចិត្តទិញ​ពេលវេលា ហើយ​រង់ចាំ​ពេល​វេលា​ត្រឹមត្រូវ​ដើម្បីធ្វើ។

២ ប្រភេទ​ចៀសវាង ប្រសិនបើអ្នកជារឿយៗ ត្រូវបាន​លង​បន្លាច​ដោយការភ័យខ្លាច ដូចជាមិន​អាចធ្វើការបាន ខ្លាច​បរាជ័យ ឬខ្លាចថា​លទ្ធផល​នឹង​អាក្រក់ អាចនិយាយថា អ្នកគឺ​ជាប្រភេទចៀសវាង។ ការភ័យខ្លាចទាំងនេះ​​ នឹង​ធ្វើឲ្យ​អ្នកចៀសវាង និង​អវត្តមាន​ពី​ការងារ។ អ្នកខ្លាចការរំពឹងទុក និងផលវិបាក ប្រសិនបើអ្នកបរាជ័យ។ ដំបូន្មាន​សម្រាប់​ប្រភេទ​ចៀស​វាង គឺត្រូវចៀស​ការ​គិត​ច្រើន​ពេក។ កុំគិតអំពីអ្វីដែលមិនប្រាកដនឹងកើតឡើង បើទោះបីជាការគិតតែង​មាន​នៅក្នុងក្បាលរបស់អ្នក​ក៏ដោយ។ សាកល្បង​ធ្វើវា​​ជាមុនសិន ធ្វើអ្វីដែលអ្នកអាចធ្វើបាន អនុវត្តការតាំងចិត្ត និងកុំដាក់ការរំពឹងទុក។ ព្យាយាម​មិន​អនុញ្ញាតឲ្យ​​គំនិត​អវិជ្ជមាន ​មក​គ្រប់​គ្រង​គំនិត​របស់​អ្នក​ឡើយ។

៣ ប្រភេទអ្នកប្រឆាំង ពេល​ខ្លះ​ក៏​មាន​មនុស្ស​ដែល​មាន​អារម្មណ៍​ថា​គេ​បះបោរ​ដែរ។ ប្រភេទ​អ្នក​ជំទាស់​ គឺ​ជា​ប្រភេទ​អ្នក​ពន្យារពេល​ការងារ ព្រោះ​គាត់​មិន​ចង់​គោរព​តាម​កាលកំណត់​ដែល​បាន​កំណត់ឡើយ។ ជា​ធម្មតា​គូប្រកួត​ប្រភេទ​នេះ​តែងតែ​ធ្វើការ​ដោយ​ខ្លួនឯង ហើយ​កម្រ​គោរព​ច្បាប់​ណាស់​។ ជារឿយៗ ពួកគេតែងមើលស្រាលលើ​ការងារទាំងអស់។ ប្រសិនបើអ្នកជាប្រភេទក្រុមនេះ ​សូមព្យាយាមចាប់ផ្តើមទទួលខុសត្រូវចំពោះការងាររបស់អ្នក។ ទោះបី​ជាវា នៅ​តែត្រូវបាន​ធ្វើក៏​ដោយ អ្នក​ក៏ត្រូវគោរពតាមកាលកំណត់​ដែ លបានផ្តល់ឲ្យ​ដែរ។

៤ ប្រភេទ Dreamer មនុស្សប្រភេទនេះ ឧស្សាហ៍​ពន្យារពេល​ការងារ ត្រូវបានគេហៅថាជា​ប្រភេទសុបិន។ ពួកគេមានផែនការល្អ ប៉ុន្តែវាមិនដែល​សម្រេច​បានឡើយ។ ទម្លាប់​នៃ​ការ​តែ​ធ្វើ​ផែនការ និង​សុន្ទរកថា​បែប​នេះ ​មាន​ឥទ្ធិពល​ដល់​ការ​ពន្យារ​ពេល​ការងារ។ ការងារមានការយឺតយ៉ាវ ពីព្រោះអ្នកគ្រាន់តែមានផែនការ ដែលគ្មានមធ្យោបាយ​ដើម្បីសម្រេចបាន។ ក្តីសុបិន្តដែលអ្នកស្រមៃកាន់តែពិបាក ឱកាសរបស់អ្នកក្នុងការពន្យាពេល​ការងារកាន់តែច្រើន។ ដំបូន្មានសម្រាប់ប្រភេទសុបិនគឺត្រូវរៀនបង្កើតអ្វីដែលអ្នកស្រមៃ ប្រែក្លាយផែនការ​ឲ្យ​ក្លាយជាការពិត។ អ្នកអាចកំណត់គោលដៅប្រចាំថ្ងៃ ដើម្បីសម្រេចផែនការ។ កុំ​ឲ្យការងារ​យឺតយ៉ាវ ព្រោះ​អ្នក​រវល់​តែ​ស្រមៃ​ ដោយ​មិន​ដែល​ព្យាយាម​ធ្វើ​វា​ឲ្យយបាន​សម្រេច។

៥ ប្រភេទអ្នកបង្កើតវិបត្តិ ប្រភេទអ្នកបង្កើតវិបត្តិ​​ គឺសំដៅ​លើអ្នកដែល​ពន្យារពេលការងារ ហើយ​បញ្ចប់វា​ជិតដល់ថ្ងៃកំណត់។ សម្រាប់​ប្រភេទ​មនុស្ស​ដែល​ឧស្សាហ៍​ពន្យារ​ពេល​ការងារ​បែប​នេះ ការ​ធ្វើ​អ្វី​មួយ​ប្រញាប់​ ពិត​ជា​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ច្នៃប្រឌិត​ជាង។ ប្រសិនបើអ្នកមិនទាន់ប្រឈមមុខនឹងស្ថានភាព ‘វិបត្តិ’ បែបនេះទេ ការងារនឹងមិនចាប់ផ្តើមនៅឡើយទេ។ ការណែនាំសម្រាប់ប្រភេទអ្នកបង្កើតវិបត្តិ៖ កុំធ្វើការតឹងតែងជាមួយពេលវេលាកំណត់ លទ្ធផលគឺមានភាពច្នៃប្រឌិត និងអតិបរមា។ ព្យាយាមសងការងារវិញ ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពលំបាក ក្នុងការចាកចេញពីទម្លាប់នេះរួចហើយក៏ដោយ ចូរព្យាយាមដើរចេញនៅពេលកំពុងធ្វើការលើវា។ រក្សាខ្លួនអ្នកឲ្យឆ្ងាយពីការរំខានផ្សេងៗ ដើម្បីឲ្យលទ្ធផលការងាររបស់អ្នកទទួលបានអតិបរមា។

៦ ប្រភេទ Multitasker មនុស្ស​ដែល​ធ្វើ​សកម្មភាព​ច្រើន​ ក្នុង​ពេល​តែ​មួយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Multitaskers។ មនុស្សប្រភេទនេះ​ ច្រើនតែពន្យារពេលការងារ ព្រោះមានការងារជាច្រើន​ទៀតដែលគាត់​ត្រូវធ្វើ។ ប្រភេទ​នេះ ​ច្រើន​តែ​ច្របូកច្របល់ ហើយ​មិន​ដឹង​ថា​អាទិភាព​មួយ​ណា​ ត្រូវ​ដាក់​អាទិភាព។ មនុស្សភាគច្រើនដែលមានប្រភេទនេះ មានការខ្មាស់អៀនខ្លាំងពេក ក្នុងការបដិសេធ​ការងារ​ផ្សេងទៀត ដូច្នេះហើយបានជាការងារច្រើនឡើងគំនរ។ ជាលទ្ធផលការងារជាច្រើនត្រូវបានពន្យារពេល។ ដំបូន្មានសម្រាប់អ្នកធ្វើការងារច្រើន៖ ព្យាយាមអះអាងខ្លួនឯង និងអ្នកដទៃ ដឹងពីអ្វីដែលអ្នកគួរផ្តល់អាទិភាព។ កុំបណ្តោយឲ្យភាពមិនស្រួល ដែល​អ្នកបានធ្វើឲ្យការងាររបស់អ្នកមានការយឺតយ៉ាវ ឬសូម្បីតែធ្វេសប្រហែស។

ចុងបញ្ចប់នេះ យើងខ្ញុំសូមបញ្ចាក់ថា ការពន្យារពេលមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ សំខាន់អ្នកត្រូវចេះបែងចែកអាទិភាពសម្រាប់ខ្លួនឯង និងអ្នកជំុំវិញខ្លួន ទើបជាការប្រសើរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុខងារសំខាន់​ទាំងប្រាំ ដែលត្រូវចេះ ​មុនចូលកាន់ការងារគ្រប់គ្រងកម្រិត​បឋម

ចុចអាន៖សញ្ញា ១០ យ៉ាង ចៅហ្វាយចង់ឲ្យយើងលាឈប់ពីការងារ ដោយមិនចាំបាច់និយាយត្រង់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម