Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថាន​ខេត្តព្រះវិហារ ចែកកូនឈើជូនពលរដ្ឋដាំ ដើម្បី​ឱ្យ​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា ក្លាយ​ជា​ពរ​បៃតង

បានផុស

នៅ

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ បាន​ចែក​កូន​ឈើ​ដោយ​ឥតគិត​ថ្លៃ ដល់​ពលរដ្ឋ សម្រាប់​ដាំ​នៅ​តាម​គេហដ្ឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និង​ទី​សាធារណៈ​ផ្សេងៗ នៅរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចលនា​នេះ​ គឺបង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា និងចូលរួមឆ្លើយតបទៅនឹងការ ប្រែប្រួល​អាកាសធាតុ​ជា​សកល។

លោក​មឿន សុភេទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​ឱ្យដឹងថា មន្ទីរបរិស្ថាន​ខេត្ត​ព្រះវិហារ បាន​ចាប់​ផ្តើម​ចែក​កូន​ឈើ​ដោយ​ឥតគិត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​ដាំ​ស្តារ​បង្កើន​គម្រប​បៃតង​ក្នុងសហគមន៍ តំបន់ការពារ លំនៅឋាន សាលារៀន វត្តអារាម និងទីសាធារណ: ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន «ភាពស្អាត ភាពបៃតង និងចីរភាព» ឆ្នាំ២០២៣-២០២៨។

លោក​បន្ត​ថា សូមបងប្អូនប្រជាពលរដ្ឋមកទទួលយកកូនឈើឲ្យបានច្រើនកុះករចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅ​ស្តង់​ចែក​កូន​ឈើ​នា​មន្ទីរបរិស្ថានខេត្តព្រះវិហារ។ លោកបន្ថែមថា ដើមឈើទាំងនោះរួមមាន ១.កូនត្នោត,គគី,បេង, ក្រញូង,កកោះ,អង្កាញ់,ទៀប,ស្វាយ,ប្រេស ។

សូម​ជម្រាប​ថា ក្រសួងបរិស្ថាន នឹងចែកកូនឈើ ៣លានដើមដល់ពលរដ្ឋយកទៅដាំដុះ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយ​ឥតគិតថ្លៃ នាថ្ងៃទី៥ ខែសីហា៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម