ជីវិតកម្សាន្ដ
ខួប២៤ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ស្រាប់តែ ព្រាប សុវត្ថិ ទម្លាយពាក្យប៉ុន្មានឃ្លានេះផ្អើលអ្នកគាំទ្រ
ភ្នំពេញ ៖ ឈានដល់ថ្ងៃគម្រប់ខួប២៤ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងភរិយានោះ គឺគេសង្កេតឃើញអ្នកគាំទ្រនិងមហាជនមួយចំនួនបានផ្ញើសារជួនពរគ្រប់គ្នា។

មិនត្រឹមតែទទួលបានការជូនពរច្រើនពីមហាជននោះទេ គូស្នេហ៍របស់លោក ព្រាប សុវត្ថិ និងភរិយាថែមទាំងទទួលបានការកោតសរសើរខ្លាំងពីសំណាកមជ្ឈដ្ឋានមហាជនថា ជាគូស្នេហ៍គំរូនិងអមតទៀតផង ខណៈដែលរយៈពេល២៤ឆ្នាំកន្លងទៅនេះ អ្នកទាំងពីរបានរស់នៅជាមួយគ្នាដោយមានសុភមង្គលបំផុត។

ជាមួយគ្នានៃការជូនពររបស់មហាជននេះដែរ បើក្រឡេកទៅមើលនៅលើកផេករបស់លោក ព្រាប សុវត្ថិ ក៏បានបង្ហោះរូបភាពរម្លឹកអនុស្សាវរីយ៍ភ្ជាប់និងខ្លឹមសារខ្លីថានឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់២៤ឆ្នាំហើយ អូនមានសេចក្តីសុខបំផុតសម្រាប់ជីវិតអូនអរគុណគ្រប់យ៉ាង(ha ppyanniversary24years)។

សូមបញ្ជាក់ថា លោក ព្រាប សុវត្ថិ គិតមកដល់ពេលនេះ លោកនូវតែរក្សាបានការគាំទ្រច្រើននៅលើវិថីសិល្បៈចម្រៀង ខណៈដែលចំណងស្នេហាក៏ទទួលបានការកោតសរសើរថា ជាគូស្នេហ៍គំរូសម្រាប់អ្នកសិល្បៈនិងមហាជនផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


