Connect with us

ចរាចរណ៍

រថយន្តដឹកខ្សាច់បេីកបុកអ្នកជិះម៉ូតូមួយគ្រឿងពីក្រោយរួចកិនស្លាប់ភ្លាមៗ

បានផុស

នៅ

រថយន្តដឹកខ្សាច់មួយគ្រឿងបេីកលឿនជ្រុលបុកម៉ូតូមួយគ្រឿង និងកិនបុរសម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ ហង្ស ដារ៉ា ភេទប្រុស អាយុ ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកស៊ូស៊ូគីវីវ៉ា ពាក់ផ្លាកលេខភ្នំពេញ1U-2311 ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីលេចទៅកើតមកដល់ចំនុចកើតហេតុមានរថយន្តសាំយ៉ុង១គ្រឿងពាក់ផ្លាកលេខភ្នំពេញBF-3757ចតនៅលើផ្លូវ ពេលនោះជនងគ្រោះបានជិះមកដល់អែបនឹងរថយន្តសាំយ៉ុង ស្របពេលនោះរថយន្តដឹកខ្សាច់១គ្រឿងពាក់ផ្លាកលេខភ្នំពេញ3E-2124 បើកមកពីក្រោយបុកម៉ូតូជនរងគ្រោះបណ្ដាលឱ្យប៉ើងទៅចូលក្រោមរថយន្តសាំយ៉ុងចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកខ្សាច់កិន និងអូសបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ចំណែកអ្នកបើកបររថយន្តដឹកខ្សាច់ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម