Connect with us

ព័ត៌មានជាតិ

កម្ពុជា​ អាច​មាន​សមត្ថភាព​ធ្វើ​តេស្ត​រក​កូ​វីដ​-១៩ ​ជិត ​១ ​ម៉ឺន​សំណាក ​ក្នុង​ ១​ ថ្ងៃ

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ននេះ ​កម្ពុជា​អាច​មាន​សមត្ថភាព​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ ប្រមាណ​ជិត​១​ម៉ឺន​សំណាក​ក្នុង​១​ថ្ងៃ​ នៅ​តាម​ទីតាំង​ចំនួន​៣​កន្លែង​ នៅ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​មានប្រសាសន៍​បន្តថា ​ទីតាំង​ចំនួន​៣​កន្លែង​នោះ​រួម​មាននៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​អាចធ្វើ​តេស្ត​បាន​៤​ពាន់​សំណាក​ក្នុង​១​ថ្ងៃ វិទ្យាស្ថាន​សុខភាព​សាធារណៈ​ធ្វើតេស្ត​បាន​ចំនួន​៤​ពាន់​សំណាក​និង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ ដែល​នឹង​ដាក់​ដំណើរការ​នៅ​ក្នុង​ខែមេសា​នេះ​ អាច​មាន​សមត្ថភាព​តេស្ដ​ចំនួន​១៣០០​សំណាក​ក្នុង​មួយ​ថ្ងៃ​។​

​ថ្លែង​ក្នុងឱកាស​ចុះ​ពិ​និត្យនៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោករដ្ឋមន្ត្រី​បាន​បន្ថែមថា ​ក្រសួង​នឹង​ពង្រីក​មន្ទីរពិសោធន៍​ស​ម្រា​ប់​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​បន្ថែមទៀត ​នៅ​ខេត្ត​មួយចំនួនទៀត​ដូចជា​នៅ​មន្ទីរពេទ្យ​ខេត្ដ​ព្រះសីហនុ​, មន្ទីរពេទ្យ​ខេត្ដ​សៀមរាប​, មន្ទីរពេទ្យ​បាត់ដំបង ដែល​នឹងធ្វើ​រួចរាល់​ជា​ស្ថាពរ​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​និង​នៅ​ទីក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ ដោយ​មិនបាច់​បញ្ជូន​សំណាក​មក​រាជធានី​ភ្នំពេញ​ទៀត​។ លោក​បានបញ្ជាក់​ថា​ ក្រសួង​នឹង​ត្រៀម​ដាក់​ម៉ាស៊ីន​តូចៗ​នៅ​តាម​តំបន់​នីមួយៗ​បន្ថែម​ទៀត​ផងដែរ​ដូចជា នៅ​ខេត្ដ​ស្វាយរៀង កំពង់ចាម និង​កំពង់ធំ​។ លើស​ពី​នេះ​លោកសាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការពង្រីក​មន្ទីរ​ពិសោធន៍​បន្ថែមទៀត​នេះ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សំណាក​ ដែលមាន​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ខណៈ​កម្ពុជា​កំពុង​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​។

​លោក​រដ្ឋមន្ត្រី​ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀត​ថា ​ការ​ធ្វើ​តេស្ត​បាន​លឿន​អាច​ស្វែងរក​អ្នកជំងឺ​បាន​ឆាប់រហ័ស​និង​យកមក​ព្យាបាល​បាន​កាន់​លឿន​ផងដែរ​។ គួរ​បញ្ជាក់ថា ​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំ​បូ​ង​បំផុត​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០​ ហើយ​រហូតមកដល់​ថ្ងៃទី​៥ ​ខែ​មេសា ​ឆ្នាំ​២០២១​ បាន​ធ្វើ​តេស្ត​ចំនួន​៧៣១៣៨៣​ស្មើនឹង​៤៣៥៣៤ ក្នុង​១​លាន នាក់​៕​

អត្ថបទ៖ សំអឿន​

សូមចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម