ព័ត៌មានជាតិ
ខ្មែរនៅជប៉ុនជាង ២០០នាក់ រៀបចំការគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីវៈកងទ័ពពលីនៅសមរភូមិមុខ
(ជប៉ុន)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរនៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួលបន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរនៅជប៉ុនប្រមាណ២០០នាក់ បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីវៈកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ ខេត្តកាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងពលករសរុបប្រមាណ ២០០នាក់។

កម្មវិធីនេះមានពិធីសាសនាដូចជាការប្រគេនយាគូព្រះសង្ឃ រាប់បាត្រ វេរចង្ហាន់ប្រគេនព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសល ដោយបាននិមន្តព្រះសង្ឃពីវត្តខ្មែរ សាមគ្គី វត្តខ្មែរអង្គររតនរង្សី និងព្រះសង្ឃគង់នៅវត្តបិតាធំ សរុប ៥អង្គ។ បន្ទាប់ពីពិធីសាសនា ក៏មានការហែក្បួនគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព ដោយបានលើកបដារំលឹកគុណកងទ័ព និងច្រៀងចម្រៀងលើកទឹកចិត្តវីរៈកងទ័ពផងដែរ៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


