ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺ អេបូឡា ថ្មីកំពុងអុកឡុកនៅប្រទេសហ្គីណេ
ប្រទេសនៅតំបន់អាហ្វ្រិកខាងលិច ហ្គីណេ បានរកឃើញករណីឆ្លងវីរុសអេបូឡាចំនួន ៥ ករណី និងការស្លាប់ទាក់ទងនឹងជំងឺនេះចំនួន ៣ នាក់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ។
យោងតាម Africa CDC ដែលជាទីភ្នាក់ងារថែទាំឯកទេសនៃសហភាពអាហ្វ្រិកដែលមានសមាជិក ៥៥ ប្រទេសបាននិយាយថា ករណីឆ្លងជំងឺអេបូឡាថ្មីចំនួន ៥ ករណីនេះបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលត្រូវបានរកឃើញនៅទ្វីបនេះឡើងដល់ ៣៥ ករណី និងមានអ្នកស្លាប់ចំនួន ១៨ នាក់ ។
Africa CDC បាននិយាយថា “ប្រទេសហ្គីណេបានរកឃើញករណីឆ្លងជំងឺអេបូឡាសរុបចំនួន ២៣ ករណីក្នុងនោះ ១២ នាក់បានស្លាប់ ខណៈអ្នកជំងឺ ៩ នាក់ផ្សេងទៀតបានជាសះស្បើយ” ។
Africa CDC បានបន្ថែមថា “ចំណែក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានរកឃើញករណីអេបូឡាសរុបចំនួន ១២ ករណី ក្នុងនោះ ៦ នាក់បានស្លាប់ ខណៈអ្នកជំងឺ ៦ នាក់ផ្សេងទៀតបានជាសះស្បើយ” ។
ការផ្ទុះឡើងថ្មីនៃវីរុសអេបូឡាដ៏សាហាវនៅក្នុងប្រទេសអាហ្វ្រិកទាំងពីរកំពុងបញ្ជូនអ្នកជំនាញថ្មីបន្ថែមទៅកាន់ទ្វីបអាហ្រ្វិក ខណៈដែលទ្វីបនេះកំពុងព្យាយាមដោះស្រាយជំងឺរាតត្បាតកូវីដ ១៩ ។
ជំងឺអេបូឡាគឺជាជំងឺដ៏កាចសាហាវ និងអត្រាឆ្លងលឿន ហើយវាបណ្តាលឲ្យមានរោគសញ្ញាជាច្រើនរួមមានគ្រុនក្តៅ ក្អួត រាគរូស ឈឺសាច់ដុំ និងខ្សោយខ្លាំង ហើយក្នុងករណីភាគច្រើនមានការហូរឈាមខាងក្នុង និងខាងក្រៅខ្លួន ។
គួរបញ្ជាក់ថា ការផ្ទុះវីរុសអេបូឡានៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ ២០១៤-២០១៦ បានសម្លាប់មនុស្សជាង ១១,៣០០ នាក់ និងមានអ្នកឆ្លងជាង ២៨,៦០០ ករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់