Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ សម្រេចយកចម្រៀងមរតកដើម ២បទ មកផលិតរួមគ្នាក្នុងបទតែមួយ

បានផុស

នៅ

តារាចម្រៀងរបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ បានប្រកាសថា លោកបានសម្រេចលើកយកបទចម្រៀងមរតកដើម២បទមានភ្លេងដូចគ្នាតែទំនុកច្រៀងខុសគ្នា មកផលិតរួមគ្នាក្នុងបទតែមួយ ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា “សូមគោរពដឹងគុណចំពោះវីរ:ភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជាមុះមុត ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដី ក្រោមស្មារតីស្នេហាជាតិមាតុភូមិ និងស្វែងរកសេចក្តីសុខជូនប្រជាជាតិ។ ឆ្លងកាត់ស្ថានភាពដ៏តានតឹងកន្លងមកបានជំរុញទឹកចិត្តអោយខ្ញុំបាទលើកយកនូវបទចម្រៀងមរតកដើម២បទដែលមានភ្លេងដូចគ្នា តែទំនុកច្រៀងខុសគ្នា គឺបទ «អកចាំសំបុក» និងបទ «មេឃមីនៅឧត្តរមានជ័យ» មកផលិតរួមគ្នាក្នុងបទតែ១ “។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និយាយទៀតថា “ក្នុងនោះដែរដោយបទ «អកចាំសំបុក» គឺជាបទដែលមានទំនុកច្រៀងរៀបរាប់ពីការបែកបាក់គ្រួសារប្តីចាកចោលប្រពន្ធទុកអោយនាងសោយសោកម្នាក់ឯង និងដង្ហោយហៅប្តីឱ្យវិលមកវិញ។ ដោយឃើញថាបទចម្រៀងទាំង២ ខាងលើ មានលំនាំភ្លេងតែមួយ ទើ បខ្ញុំបាទសម្រេចចិត្តតាក់តែងនិពន្ធទំនុកច្រៀងថ្មីនៅលើបទ «អកចាំសំបុក» ចាប់ពីកន្ទុយឃ្លាទី២ឃ្លាR- និ ងឃ្លាទី៣ថ្មី និងឃ្លាពោល ដោយរក្សាឃ្លាទី១ ទី២ និង ចំណងជើងដដែល” ។

លោក ណុប បាយ៉ារិទ្ធ បន្តថា ការតែងនិពន្ធទំនុកថ្មីរបស់លោកបាទដើម្បីអោយមានអត្ថន័យផ្សាភ្ជាប់គ្នាទៅជាមួយនិងបទ«មេឃមីនៅឧត្តរមានជ័យ» ផង និងត្រូវទៅតាមតថភាពជាក់ស្តែងផង និងដើម្បីបង្កើតឱ្យមានសាច់រឿងតែ១នៅក្នុងបទចម្រៀងតែ១ ក៏អាចជាអត្ថន័យត្រូវនិងសាច់រឿងពិតរបស់វិរកងទ័ពជួរមុខទាំងអស់ផងដែរ ។

លោកបន្ថែមថា “ក្នុងនោះផងដែរវត្តមានរបស់លោក មាស សុគន្ធ ( អួយ ) គឺជាអ្នកសម្រួលតន្រ្តី និងរិះរកអ្វីដែលថ្មីក្នុងការបង្កើត Arrangement ថ្មី អារម្មណ៍ថ្មីទៅលើបទចម្រៀងទាំង២ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាព និងជារសជាតិថ្មីជូនដល់ពុកម៉ែបងប្អូនជាអ្នកស្តាប់”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម