ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
អតីតប្រធានសមាគមសិល្បករខ្មែរ និងតារាចម្រៀងជើងចាស់ លោក សុះ ម៉ាច បានចេញមុខទទូចសុំចំពោះតារាចម្រៀងមួយឱ្យបញ្ឈប់ការយកស្នាដៃបទចម្រៀងមរតកដើម មកកែទំនុក ដើម្បីបម្រើផលប្រយោជន៍បុគ្គល។
ការលើកឡើងរបស់តារាចម្រៀងលោក សុះ ម៉ាច នេះ ដោយសង្កេតឃើញមួយរយ:ចុងក្រោយ មានអ្នកចម្រៀងស្រី-ប្រុស និង អ្នកនិពន្ធខ្មែរជំនាន់ក្រោយមួយចំនួន បានកំពុងជ្រើសរើសបទចម្រៀងមរតកដើមទៅច្រៀងឡើងវិញ ដោយការឡៃសាច់ភ្លេង ឬទំនុកច្រៀងធ្វើឱ្យខូចទំនុកដើម និងប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា។

លោក សុះ ម៉ាច ស្នើសុំយ៉ាងដូច្នេះថា “ជាសំណូមពររបស់ខ្ញុំ បើឈប់បានគួរឈប់ទៅនូវការយកបទចម្រៀងមរតកដើមមកកែទំនុកបម្រើបុគ្គល ឬក្រសួងមន្ទីរតទៅទៀត គួរងាកមកឱ្យតម្លៃអ្នកនិពន្ធបទភ្លេងជំនាន់ថ្មីខ្លះផង ម៉្យាងវិញទៀតដើម្បីអភិវឌ្ឍន៍ និងអភិរក្សបទចម្រៀងមរតកដើមផងដែរ”។
ទន្ទឹមនេះ លោកក៏បានលើកឡើងពីការព្រួយបារម្ភដែរថា បើនៅតែបន្តយកបទចម្រៀងមរតកដើមមកកាឡៃកែទំនុក ឬប្តូរប្រុសជាស្រី-ស្រីជាប្រុសនោះជាការបំផ្លាញស្នាដៃម្ចាស់ដើមហើយត្រូវធ្វើអ្វីជាស្នាដៃរបស់មនុស្ស សម័យនេះឱ្យច្រើនជាងនេះទើបវិស័យសិល្ប:ចម្រៀងរីកចម្រើន។ លោកបន្ថែមទៀតថា “ខ្ញុំសូមគោរពសរសើរប្អូនៗដែលបានបង្កើតថ្មីដោយខ្លួនឯង នូវបទចម្រៀងរហូតទទួលបានកាគាំទ្រជាសកលដែលវាជាស្នាដៃរបស់សម័យប្អូន”។
គួរបញ្ជាក់ថា នេះពុំមែនទើបជាលើកទី១នោះទេ ដែលលោក សុះ ម៉ាច ចេញមុខប្រតិកម្ម ហើយតែងធ្វើការរិះគន់ជាបន្តបន្ទាប់លើបញ្ហានេះ ប៉ុន្តែជាលទ្ធផលហាក់ពុំមានប្រសិទ្ធិភាពនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


