ព័ត៌មានជាតិ
គ្រូបង្វឹកក្លឹបបាល់ទះស្នងការ ការប្រកួតមិត្តភាពធ្វើឲ្យសមត្ថភាពកូនក្រុមមានភាពរីកចម្រើន
គ្រូបង្វឹកក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាការប្រកួតមិត្តភាពប្រហែល ៤ខែមកនេះមើលឃើញថាកូនមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈក្រុមទាំងមូលនៅតែស្វាគមន៍ជានិច្ចចំពោះបណ្ដាក្រុមបាល់ទះផ្សេងៗចង់ប្រកួតមិត្តភាពជាមួយ។

ក្រុមបាល់ទះស្នងការ
លោក ប្រាក់ សារ៉ាន់ឌី គ្រូជំនួនក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កូនក្រុមរបស់លោកបានប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗនេះប្រហែល ៤ខែមកហើយពិសេសគឺនៅទីតាំងរបស់ក្លឹបនៅឯវាលស្បូវផ្ទាល់តែម្ដង។

ក្រុមបាល់ទះស្នងការ
គ្រូបង្វឹកសំបូរបទពិសោធច្រើនខាងលើបន្ថែមទៀតថា ការដែលក្លឹបបន្តប្រកួតមិត្តភាពជាមួយក្លឹបដទៃគឺចង់បង្កើនបទពិសោធល្អៗ ពង្រឹងសមត្ថភាពកូនក្រុមមុនការប្រកួតផ្លូវការធំៗនៅពេលខាងមុន។ មួយវិញទៀតគឺចង់រឹតចំណងមិត្តភាពរវាងក្លឹបស្នងការជាមួយបណ្ដាក្លឹបបាល់ទះផ្សេងៗផង។ ក្លឹបស្នងការក៏នៅតែបន្តស្វាគមន៍ជានិច្ចចំពោះបណ្ដាក្លឹបណាចង់ជួបប្រកួតមិត្តភាពជាមួយអាចទំនាក់ទំនងមកកាន់ក្លឹបបាន។

ស្នងការ ប្រកួតជាមួយ មហាផ្ទៃ ម្សិលមិញ
បញ្ជាក់ដែរថា បន្ទាប់ពីមានក្លឹបបែបស្ដង់ដារផ្ទាល់ខ្លួនប្រហែលជិត ៤ខែមកនេះគេឃើញថាក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែប្រកួតមិត្តភាពជាមួយបណ្ដាក្លឹបផ្សេងៗជាបន្តបន្ទាប់។ ថ្មីៗនេះគេឃើញក្រុមបាល់ទះស្នងការជួយប្រកួតមិត្តភាពជាមួយ វិសាខា ក្លឹបបាល់ទះស្នងការខេត្តត្បូងឃ្មុំ និងម្សិលមិញនេះលេងជាមួយ ក្រសួងមហាផ្ទៃ ទៀតផង។ ទីតាំងក្លឹបថ្មីរបស់ស្នងការនេះគឺនៅវាលស្បូវ រាជធានីភ្នំពេញ៕



ស្នងការពេលប្រកួតជាមួយវិសាខា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


