សន្តិសុខសង្គម
ផ្លូវលំមួយខ្សែក្នុងមូលដ្ឋានសង្កាត់ស្នោ កំពុងរងការខូចខាតទ្វេដង នៅរដូវភ្លៀងធ្លាក់
ផ្លូវលំមួយខ្សែប្រវែងជាង១០០០ពាន់ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៤ ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល កំពុងទទួលរងការខូចខាតកាន់តែខ្លាំងទ្វេដង ពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរដូវភ្លៀងមកដល់ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ជួយសម្រួលជួសជុល ឬឈូសឆាយជាថ្មី។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីអំឡុងចុងខែឧសភា ឆ្នាំ២០២៥ ក្រោយពីប្រជាពលរដ្ឋស្នើសុំឱ្យជួយសម្រួល ជួសជុលក៏ត្រូវបានអាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយពង្រាប លុបជង្ហុក ដែលមានប្រវែងជាង១០០០ម៉ែត្រ បានគ្រាន់ធ្វើដំណើរម្តងរួចមកហើយ ក៏ប៉ុន្តែមកដល់ពេលនេះ ខណៈដែលរដូវភ្លៀងធ្លាក់មកដល់ ធ្វើឱ្យផ្លូវកាន់តែខូចទ្វេរដង កាន់តែពិបាលធ្វើដំណើរ។

ដោយស្ថានភាពផ្លូវកំពុងប្រឈមការលំបាលធ្វើដំណើរ ពលរដ្ឋក្នុងមូលដ្ឋានទទូចស្នើសុំដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធមេត្តាជួយសម្រួលជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សេង ចៀន ចៅសង្កាត់ស្នោរ នៃរដ្ឋបាលខណ្ឌកំបូល បានឲ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី៤កញ្ញានេះថា ផ្លូវខាងលេីនឹងត្រូវស្ថាបនាជាផ្លូវបេតុង នៅឆ្នាំ២០២៦ខាងមុខ ដោយត្រូវស្ថាបនាឆ្លងកាត់ចំនួន៤ភូមិ គឺភូមិរំដួលត្បូង ភូមិរំដួលជេីង ភូមិព្រៃរឹង និងភូមិព្រៃឈូក ដោយប្រើប្រាស់ថវិកាមូលនិធិគម្រោងអភិវឌ្ឍន៍សង្កាត់ ហេីយថវិកាដែលសេសសល់នឹងត្រូវបន្តស្ថាបនាផ្លូវផ្សេងៗទៀតដែលនៅសល់ក្នុងមូលដ្ឋាន៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


