Connect with us

ព័ត៌មានជាតិ

ប្រាសាទឯកភ្នំ នៅតែទាក់ទាញ​ទេសចរ​ទៅ​ទស្សនា​រាល់ថ្ងៃ ទោះអាកាសធាតុ​ភ្លៀងធ្លាក់មិនលស់ថ្ងៃ

បានផុស

នៅ

បើទោះបីរដូវកាលធ្លាក់ភ្លៀង ដែលមានការរារាំងដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដោយដំណក់ទឹកភ្លៀងបានស្រោចស្របស្ទើររាល់ថ្ងៃ ក៏មិនអាចរារាំងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានទៅទស្សនាកម្សាន្ត នៅប្រាសាទឯកភ្នំនោះឡើយ ខណះចំនួនភ្ញៀវទាំងក្នុងនិងក្រៅស្រុកនៅតែបន្តមកកម្សាន្តមិនលស់​ថ្ងៃ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា សម្រាប់គោលដៅទេសចរណ៍ ប្រាសាទឯកភ្នំ បច្ចុប្បន្នបើទោះបីមានការរារាំងពីអាកាសធាតុ ក៏គោលដៅទេសចរណ៍​មួយ​នេះ​នៅតែមានភ្ញៀវទេសចរអន្តរជាតិ និង​ក្នុងស្រុក​មក​កម្សាន្ត​រាល់ថ្ងៃ​ចន្លោះ​ពី ៣០ ទៅ ១០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយះភ្ញៀវទេសចរទាំងជាតិអន្តរជាតិ ដែលមកកម្សាន្ននៅតំបន់ប្រាសាទឯកភ្នំមិនលស់​ថ្ងៃនេះ បានផ្តល់ផលប្រយោជន៍​​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់ ដោយពួកគាត់រកចំណូលប្រចាំថ្ងៃតាមរយះការលក់ដូរ ក្នុងនោះមានសិប្បកម្មផលិតសំបកណែម សិប្បកម្មផលិតស្រា ចេកឆាបជាដើម ដែលជាទីតាំងភ្ញៀវអន្តរជាតិចង់ចូលទស្សនាកម្សាន្ត ដើម្បីស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយក៏បានជួយទិញភ្លក់រសជាតិផងដែរ។

ប្រាសាទឯកភ្នំមាន​ឈ្មោះដើម (នរេន្រ្ទគ្រាម) មានន័យថា ភូមិរបស់ព្រះរាជាដែល​កសាង​ក្នុង​រាជ្យ​ព្រះបាទសូរ្យវរ្ម័ន​ទី​១ (១០០២-១០៥០) ឧទ្ទិសថ្វាយព្រាហ្មញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង​មាន​ចម្ងាយ ៧ គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯកភ្នំ ខេត្តបាត់ដំបង និងមានចម្ងាយ ១៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។

ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុងសាងពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធ​ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀម។ បរិវេណប្រាសាទ​មានគូរទឹកព័ទ្ធជុំវិញ និងមានដើមពោធិ៍ ​១៨ ដើម ដុះព័ទ្ធជុំវិញប្រាសាទ បង្កើតជាម្លប់យ៉ាងត្រឈឹងត្រឈៃ ជាមួយខ្យល់ត្រជាក់បរិសុទ្ធ ហើយនៅផ្នែកខាងត្បូងប្រាសាទ នៅសល់គូរទឹកដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ផងដែរ។

បើតាមលោក ហម អរុណ អ្វីដែលទាក់ភ្នែកអ្នកទេសចរអន្តរជាតិ គឺក្បាច់ចម្លាក់ជាច្រើន មានភាពរស់រវើកគួរឲ្យចង់ទស្សនា ដែលនៅសេសសល់តាមផែ្នកមួយចំនួន ឆ្លុះបញ្ចាំងពីជំនឿក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅ។

ចម្លាក់ទាំងនោះរួមមាន ព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទ អង្គុយលើដំរី ក្នុងរឿងកូរសមុទ្រទឹកដោះ ដែលបង្ហាញពីតួអង្គជាច្រើនក្រុម មានទេវតាយក្ស ទាញពស់នាគដណើ្តមយក ទឹកអម្រឹតទៅផឹក ដើម្បីបានជីវិតអមតៈ លែងជួបនឹងទុក្ខព្រួយកើតចាស់ឈឺស្លាប់ជាដើម៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម