Connect with us

ចរាចរណ៍

តាក់ស៊ី ១ គ្រឿង បើកជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ ១ ដើម នៅខណ្ឌឫស្សីកែវ

បានផុស

នៅ

រថយន្ត​តាក់ស៊ី​ក្រុមហ៊ុន Wow Now ១ គ្រឿង បើក​គេច​ម៉ូតូ ១ គ្រឿង ជ្រុល​ចង្កូត​ទៅ​ខាង​ស្ដាំ បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់ ១ ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ ១៨០០ ក្នុង​ទឹកដី​សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

តាម​សម្ដី​របស់​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​បើក​រថយន្ត​តាក់ស៊ី​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ នៅ​ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង គាត់​បាន​បួង​ចង្កូត​គេច​ម៉ូតូ ១ គ្រឿង ប៉ុន្តែ​បាន​ជ្រុល​ចង្កូត​ទៅ​ខាង​ស្ដាំ បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់ ១ ដើម។ រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ និង​ចំហៀង​ស្ដាំ បត់​ក្បាល​ត្រឡប់​ក្រោយ​វិញ។ ទោះជា​យ៉ាងណា សំណាងល្អ គ្មាន​អ្នក​រង​របួស ឬ​គ្រោះថ្នាក់​ទៅ​លើ​មនុស្ស​ឡើយ។

ក្រោយ​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ហើយ​បាន​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​រង់ចាំ​ដំណោះស្រាយ​បន្ត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម