Connect with us

ព័ត៌មានជាតិ

បង​ប្អូនអ្នក​ច្បារអំពៅ​ មក​ដឹង​តម្លៃ​ជិះ​សាឡាង​ពី​កោះពេជ្រទៅ​កោះនរា​ ក្រែង​ពុំ​បាន​ដឹង

បានផុស

នៅ

ភ្នំពេញ ៖ សាឡាងចម្លងយានយន្ត ពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រមកកោះនរា ដែលអាជ្ញាធររាជធានីភ្នំពេញ សម្រេច​ ដើម្បីរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ពិសេសពីច្បារអំពៅចូលមករាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ​ទី​០៩​មេសា​នេះ ត្រូវបានកំណត់​តម្លៃដោយក្នុងរថយន្តមួយ​គ្រឿង​ ៦០០០រៀល និង១០០០រៀល សម្រាប់ម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះពិនិត្យមើលសកម្មភាពនៃការឆ្លងដរថ្មីនេះ​បានបញ្ជាក់យ៉ាង​ដូច្នេះ​ថា សាឡាងនេះ ជារបស់ក្រុមហ៊ុនឯកជន ដូច្នេះត្រូវបង់ថ្លៃសេវាអោយក្រុមហ៊ុនហើយ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រាន់តែជាអ្នកអនុញ្ញាតិអោយដំណើរការ ក្នុងគោលបំណងរំដោះចរាចរណ៍ពីខណ្ឌច្បារអំពៅ ខណៈដែលក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុង​ជួលជុល អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៩ មេសានេះ ពោលគឺក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានី លោកសាំ ពិដិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី លោកថេង សុថុល អភិបាលខណ្ឌចំការមន និងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានចុះពិនិត្យនៅទីតាំងខាងលើ ដើម្បីសម្រួលការដឹកជញ្ជូនអោយបានប្រសើរឡើង ខណៈដែលស្ពានព្រះមុនីវង្សចាស់ ក្រុមការងារកំពុងឈូសឈូសឆាយកៅស៊ូចាស់ ដែលមិនអាចបើកឲ្យចរាចរណ៍ឆ្លងកាត់បាន បង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹមរហូតដល់យប់ ។ដោយមើលឃើញពីបញ្ហានេះ លោកឃួង ស្រេង អភិបាលរាជធានី ក៏សម្រេចអោយក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តនៅទីតាំងខាងលើតែម្តង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម