Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ​នឹង​ដាក់​បញ្ចូល​បញ្ញា​សិប្បនិម្មិត​ទៅ​ក្នុងកម្មវិធីបង្រៀនភាសាបារាំង​នៅ​តាម​សាលារៀន

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡានឹងបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីបង្រៀនភាសាបារាំងនៅតាមសាលារៀនដើម្បីឱ្យការសិក្សារបស់សិស្សានុសិស្សកាន់តែកាន់តែសម្បូរបែបនិងកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី ការ​រួមបញ្ចូលបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យវិធីសាស្ត្របង្រៀនកាន់តែសម្បូរបែប និងបំពេញតម្រូវការរបស់អ្នកសិក្សាកាន់តែប្រសើរនៅថ្ងៃទី២៩កញ្ញានៅខេត្តកំពតលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីបង្រៀនភាសាបារាំងនៅតាមសាលារៀនក្នុងគោលបំណងដើម្បីបំពាក់នូវជំនាញឌីជីថលរឹងមាំសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ លើកកម្ពស់ការច្នៃប្រឌិតគរុកោសល្យថ្មីនិងការរួមបញ្ចូលបច្ចេកវិទ្យាសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនានានៅក្នុងសង្គមនាពេលខាងមុខ។

លោកបណ្ឌិត អ៊ុម រម្យណី បានបន្តថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យអប់រំ និងពង្រឹងបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងក្នុងតំបន់។ដូចនេះសិក្ខាសាលា​នេះ គឺ​ជា​ចក្ខុវិស័យមួយយ៉ាងល្អប្រសើរ ដែលអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងទទួលបាននូវ​ចំណេះដឹង និង​វិធីសាស្ត្រ​បង្រៀនប្រកបដោយភាពច្នៃប្រឌិត​ក្នុង​ការបង្រៀនភាសាបារាំង ចំណេះដឹង វប្បធម៌ និងកិច្ចសហប្រតិបត្តិការផងដែរ។ បន្ថែមលើនេះ ការ​បញ្ចូល​បញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំ អាចជួយសម្រួលដល់សិស្សានុសិស្សនូវបទពិសោធន៍នៃការសិក្សាឱ្យកាន់តែមានគុណភាពល្អប្រសើរថែមទៀត។

លោកបណ្ឌិត រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបានរៀបចំកម្មវិធីសិក្ខាសាលានេះឡើងដើម្បីរួមចំណែកក្នុងការបណ្តុះបណ្ដាលចំណេះដឹងបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំង និងអ្នកពាក់ព័ន្ធតាមរយៈបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលជាចលករជម្រុញគុណភាពអប់រំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរ​បញ្ជាក់ថា សិក្ខាសាលានេះ​បានប្រព្រឹត្តិទៅក្រោមការរៀបចំដោយទីភ្នាក់ងារ​ឧត្ដមសិក្សា​ប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំ​ប្រទេស​កម្ពុជា ដោយមានការគាំទ្រដោយស្ថានទូត​បារាំងប្រចាំនៅកម្ពុជា និងមានការចូលរួមពីសំណាក់លោក Nicolas Maïnetti នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Elodie Wynar អនុព័ន្ធបារាំងសម្រាប់កិច្ចសហប្រតិបត្តិការភាសាបារាំង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងដែលមកពីតាមបណ្ដារាជធានី-ខេត្តមួយចំនួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម