ព័ត៌មានអន្ដរជាតិ
ដោយសារពន្ធ ត្រាំ ការនាំចេញសាច់គោអាមេរិកទៅចិនត្រូវដួលរលំ ហើយអូស្រ្តាលីចូលជំនួស
ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបង្កាត់ភ្លើងសង្រ្គាមពាណិជ្ជកម្មពិភពលោកតាមរយៈគោលនយោបាយពន្ធគយ សហរដ្ឋអាមេរិកបានបាត់បង់ចំណែកទីផ្សារលក់សាច់គោចិនទៅឱ្យអូស្រ្តាលី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ការនាំចេញសាច់គោរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដែលពីមុនមានតម្លៃប្រហែល ១២០ លានដុល្លារ/ខែ បានដួលរលំស្ទើរតែទាំងស្រុង បន្ទាប់ពីអាជ្ញាធរចិនកាលពីខែខែមីនា លែងបន្តផ្ដល់អាជ្ញាប័ណ្ណនាំចូលទៅឱ្យក្រុមហ៊ុនកាត់សាច់អាមេរិករាប់រយ ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ពន្ធលើចិនរបស់លោក ត្រាំ។
ការនាំចេញផលិតផលកសិកម្មផ្សេងទៀតរបស់អាមេរិកចិន ដែលជាប្រទេសនាំចូលផលិតផលស្បៀងអាហារដ៏ធំបំផុតលើពិភពលោក ក៏បានរងគ្រោះដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ផងដែរ។ ជាក់ស្ដែង កសិករក្នុងឧស្សាហកម្មសណ្ដែកសៀងអាមេរិក បានបាត់បង់ទីផ្សារចិនសម្រាប់រដូវប្រមូលផលឆ្នាំនេះ ដែលបង្កការខាតបង់រាប់ប៊ីលានដុល្លារ។
មែនទែនទៅ ការនាំចេញសាច់គោរបស់អាមេរិកបានធ្លាក់ចុះជាធម្មតាហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែគ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមគោ កាត់បន្ថយផលិតកម្មសាច់ ហើយធ្វើឱ្យសាច់គោឡើងថ្លៃ។ យ៉ាងណាមិញ ការនាំចេញសាច់គោទៅចិនបានធ្លាក់ចុះភ្លាមៗ និងធ្ងន់ធ្ងរខ្លាំង។

តម្លៃនៃការនាំចេញសាច់គោអាមេរិកមកចិន ធ្លាក់មកនៅត្រឹម ៨,១ លានដុល្លារ នៅខែកក្កដា និង ៩,៥ លានដុល្លារ នៅខែសីហា ធៀបនឹង ១១៨ លានដុល្លារ និង ១២៥ លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមតាមទិន្នន័យពាណិជ្ជកម្មចិន។
ផ្ទុយទៅវិញ ការនាំចូលសាច់គោពីអូស្រ្តាលីរបស់ចិន បានកើនឡើងពីត្រឹម ១៤០ លានដុល្លារ/ខែក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ(គិតត្រឹមខែមីនា) ដល់ ២២១ លានដុល្លារ នៅខែកក្កដា និង ២២៦ លានដុល្លារ នៅខែសីហា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមេសាដល់ខែសីហា ការនាំចេញសាច់គោទៅចិនរបស់អាមេរិក បានធ្លាក់ចុះ ៣៨៨ លានដុល្លារ បើប្រៀបធៀបនឹងមធ្យមភាគក្នុងរយៈពេលពីរឆ្នាំមុន។ ផ្ទុយទៅវិញ អូស្រ្តាលីបានទទួលផលចំណេញ ដោយការនាំចេញសាច់គោរបស់ប្រទេសនេះទៅចិន បានកើនឡើង ៣១៣ លានដុល្លារ។
ប្រេស៊ីល ដែលជាអ្នកផ្គត់ផ្គង់សាច់គោដ៏ធំបំផុតសម្រាប់ចិន ក៏បានបង្កើនការនាំចេញរបស់ខ្លួននាពេលថ្មីៗនេះផងដែរ។ ប៉ុន្តែអូស្ត្រាលីទទួលនូវផលចំណេញច្រើនក្នុងបរិបទនេះ ដោយសារតែអូស្រ្តាលីមានប្រភេទសាច់គោ ដែលស្រដៀងនឹងសាច់គោអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


