ព័ត៌មានជាតិ
ប្រើពេលត្រឹម ៤០ ថ្ងៃ កសិករនៅជនបទអាចរកចំណូលបានជិត ៧០ មុឺនរៀលពីរបរចិញ្ចឹមកណ្តូប
គ្រួសារកសិករមួយក្នុងខេត្តបាត់ដំបងបានអះអាងថា ត្រឹមរយះពេល ៤០ ថ្ងៃ តាមរយះការចិញ្ចឹមសត្វកណ្តូប អាចទាញយកប្រាក់ចំណូលជាមធ្យមបានជិត ៧០ មុឺនរៀល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
អ្នកស្រីសួន សុខឃឿន កសិកររស់នៅក្នុងភូិប៉ៃឡាំ ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងប្រាប់ថា ក្រោយពីត្រឡប់ពីធ្វើពលករនៅប្រទេសថៃ អ្នកស្រីបានចាប់ផ្តើមដាំពោតជាជំហានទីមួយ ហើយរហូតមកដល់ពេលនេះដំណាំពោតរបស់អ្នកស្រីក៏ជិតបានប្រមូលផលដែរ។

អតីតពលករពីប្រទេសថៃបានបន្តថា នៅដំណាក់កាលទីពីរអ្នកស្រីបានបង្កើនមុខរបរចិញ្ចឹមកណ្តូប បើគិតមកដល់ពេលនេះ ការចិញ្ចឹមកណ្តូបក៏បានប្រមូលលក់បានជាលើកទីមួយផងដែរ ដែលទទួលបានប្រាក់ចំណូលប្រមាណជិត ៧០ មុឺនរៀលក្នុងរយះពេល ៤០ ថ្ងៃ ហើយប្រាក់ចំណូលនេះ អ្នកស្រីអះអាងថា គ្រប់គ្រាន់សម្រាប់ការចាយវាយប្រចាំថ្ងៃនៅមិនទាន់គិតពីប្រាក់ចំណូលពីការប្រមូលទិន្នផលពោតនៅឡើយផង។
គ្រួសារអ្នកស្រី សួន សុខឃឿន មានផ្ទៃដីតិចតួចសម្រាប់ដាំពោត ហើយការដាំនេះអ្នកស្រីថាបានជួយដល់ការបំប៉នសត្វកណ្តូបឲ្យមានសុខភាពល្អ ឆាប់ធំធាត់និងមានរសជាតិឆ្ងាញ់ ខណះការដាក់ចិញ្ចឹមជាលើកទីពីរមានអតិថិជនកម្ម៉ង់ទុករួចហើយដែរ ក្រោយដាក់ចិញ្ចឹមបាន ៣០ ថ្ងៃ ហើយរយៈពេលប្រមូលលក់ត្រឹម ៤០ ថ្ងៃ។


អ្នកស្រី សួន សុខឃឿន បានបញ្ជាក់ថា ក្នុងមួយរោងការចិញ្ចឹមប្រមូលបានចន្លោះពី ៩ ទៅ ១១ គីឡូក្រាម បើសិនជាមិនមានងាប់ខ្លះ ហើយមួយគីឡូក្រាមលក់បានចន្លោះពី ៣ ទៅ ៤ មុឺនរៀល មិនពិបាកយកទៅចូលទីផ្សារនោះទេ។
សម្រាប់អ្នកស្រីសុខឃឿន សត្វកណ្តូបដែលអ្នកស្រីចិញ្ចឹម អតិថិជនសរសើថាមានសាច់ធំធាត់ល្អ ខុសពីកន្លែងចិញ្ចឹមផ្សេងៗ និងមានរសជាតិឆ្ងាញ់ ព្រោះអ្នកស្រីឲ្យសុីតែស្លឹកពោតស្រស់ៗមិនដាក់ស្មៅឲ្យស៊ីនោះទេ។
អ្នកស្រី សួន សុខឃឿន ប្រាប់ថា មិនមានគម្រោងពង្រីកការចិញ្ចឹមអីទៀតទេ ត្រឹមតែពីររោងនេះសមល្មមដោយមិនចង់លោភលន់ពេកទេ ហើយណាមួយក៏មិនមានដីធំដាំពោតសម្រាប់ផ្គត់ផ្គង់ចំណីវាងផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


