Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក បង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ គឺ អ្នកនាង សុវត្ថិឌី ធារីកា

បានផុស

នៅ

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ គឺ អ្នកនាង សុវត្ថិឌី ធារីកា លើផលិតផលទឹកដោះពពែម្សៅ ដាណាឡាក់ ព្រីមៀម លេខ៣ និង សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើម លោក សុខ សារ៉ាត់ នាយកពាណិជ្ជកម្ម ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក បានបង្ហាញពីក្ដីសោមនស្សរីករាយ ដែលបានចូលរួមពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក និង អ្នកនាង សុវត្ថិឌី ធារីកា ដែលនឹងក្លាយជាទូតសុច្ឆន្ទៈ ទឹកដោះពពែម្សៅ ដាណាឡាក់ ព្រីមៀម លេខ៣ និង សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន។

ឆ្លៀតនាឱកាសនេះ លោក បានរំលេចថា ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន IG International Group បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ហើយគោលបំណងរបស់ក្រុមហ៊ុន គឺនាំយកផលិតផលដែលមានគុណភាពមកចែកចាយជូនអតិថិជន និងលើកតម្កើងផលិតផលក្នុងស្រុក។ ក្នុងនោះ ក្រុមហ៊ុនក៏បានចែកចាយផលិតផលបានទៅដល់ ៣,៥០០ហាង គ្របដណ្តប់ទូទាំងប្រទេស។

ងាកមកមើលកម្មវិធីថ្ងៃនេះដែរ ដោយមើលឃើញនូវសក្តានុពល ដែលកើតចេញពីប្រជាប្រិយភាពខ្ពស់ក្នុងនាមជាតារាចម្រៀងអាជីពម្នាក់ និងជាអ្នកម្តាយវ័យក្មេងមួយរូបផងដែរនោះ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើស អ្នកនាង សុវត្ថិ ឌី ធារីកា ឱ្យក្លាយជាទូតសុច្ឆន្ទៈ ក្នុងការជួយផ្សព្វផ្សាយទឹកដោះពពែម្សៅ ដាណាឡាក់ ព្រីមៀម លេខ៣ និង សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន ទៅកាន់ស្រទាប់អ្នកម្តាយទាំងឡាយ និងជាពិសេសទៅកាន់អ្នកម្តាយវ័យក្មេងសម័យថ្មី។ នេះបើតាមការបញ្ជាក់របស់លោក សុខ សារ៉ាត់ នាយកពាណិជ្ជកម្ម ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ឯ.ក។

ក្នុងនាមជាទូតសុច្ឆន្ទៈ អ្នកនាង សុវត្ថិឌី ធារីកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប និងថ្នាក់ដឹកនាំទាំងអស់សម្រាប់ការរៀបចំកម្មវិធីដ៏ឱឡារិកមួយនេះឡើងមក។

អ្នកនាងសម្រេចចិត្តចូលរួមជាផ្លូវការក្នុងការផ្សព្វផ្សាយផលិតផលទឹកដោះពពែម្សៅ ដាណាឡាក់ ព្រីមៀម លេខ៣ និងសាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន ដោយសារគុណភាព តម្លៃ និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់កុមារនៅកម្ពុជា។

ជាអ្នកតំណាងផ្លូវការ អ្នកនាងនឹងចែករំលែកនូវបទពិសោធពិតប្រាកដក្នុងនាមជាអ្នកប្រើប្រាស់ផ្ទាល់ ចែករំលែកចំណេះដឹងពីអាហាររូបម្ភសម្រាប់កុមារ ព្រមទាំងចំណេះដឹងអំពីការថែមរក្សាអនាម័យសម្រាប់កុមារ និងជួយណែនាំនូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យតម្លៃកុមារកម្ពុជាគ្រប់រូប។

«លើសពីនេះទៅទៀត បើនិយាយទៅដល់សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិនគឺជា ផលិតផលរបស់ខ្មែរ ១០០% ដែលប្រើប្រាស់បច្ចេកវិជ្ជារបស់កូរ៉េខាងត្បូង និង ចែកចាយដោយកូនខ្មែរផ្ទាល់»។ យោងតាមការលើកឡើងផ្ទាល់របស់អ្នកនាង សុវត្ថិឌី ធារីកា។

សម្រាប់រូបអ្នកនាង អ្នកនាងពិតជារីករាយនឹងការចាប់ផ្តើមជំហ៊ានថ្មីជាមួយ ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប។ អ្នកនាងក៏បានថ្លែងប្តេជ្ញាថា នឹងធ្វើឱ្យផលិតផលទាំងពីរនេះកាន់តែឈានមុខគេនៅក្នុងទីផ្សារកម្ពុជា និងក្លាយជាជម្រើសដ៏គាប់ប្រសើរសម្រាប់អ្នកម្តាយគ្រប់រូប៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម