Connect with us

សេចក្ដីជូនដំណឹង

វគ្គបណ្តុះបណ្តាល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្ត ៣ ថ្ងៃ

បានផុស

នៅ

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ថ្ងៃទី ០៤​ ខែកញ្ញា ឆ្នាំ​២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាល “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូន លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិ បានជម្រាបដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្មវិធីបើក នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០២២ នៅវេលាម៉ោង ៨:០០ នាទី នឹងស្ថិតទៅក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។ ចំណែកកម្មវិធីបិទ នៅរសៀលថ្ងៃទី០៧ ស្ថិតក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម