Connect with us

សេចក្ដីជូនដំណឹង

ក្រសួងសុខាភិបាល ក្រើនរំលឹកស្ដីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ បន្តទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីក្រើនរំលឹកអំពី កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃបន្តបន្ទាប់ខាងមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

នេះបើតាម សេចក្តីប្រកាសព័ត៌មាន ដែល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ដល់មក កម្ពុជាថ្មី នៅរសៀលនេះ។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល សម្រាប់ការចាក់វ៉ាក់សាំង ដែលមាន៤ទីតាំងនៅ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង មន្ទីរពេទ្យកុមារជាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព ប្រយោជន៍ដើម្បីការពារសុខភាពប្រឆាំងមេរោគកូវីដ១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមចាប់ពីថ្ងៃម្សិលមិញមក។

យោងតាមលទ្ធផលដែលផ្ដល់ដោយលោកស្រី ឱ វណ្ណឌីន​ បាន​​ឱ្យ​ដឹងថា មាន​អ្នក​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំងថ្ងៃដំបូង កាលពីម្សិលមិញនេះ មានចំនួន​ ៤២៥នាក់ (ស្រី ១០៤នាក់) បានចាក់ចំនួន​៣៣៩នាក់ (ស្រី ៧៥នាក់) ខណៈ​អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖​ ៨៦នាក់​ (ស្រី​ ២៩នាក់)៕

អត្ថបទ៖ វីរៈ
សូមចូលអានព័ត៌មានពាក់ព័ន្ធ៖ កងទ័ពអាវសចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម