Connect with us

សេចក្ដីជូនដំណឹង

អតិថិជនរាប់ពាន់នាក់ចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយភេសជ្ជៈ Yeo’s ឈីងប៉ូលាំង កំប៉ុង​រូបរាងថ្មី 

បានផុស

នៅ

ភ្នំពេញ៖ អតិថិជនជាង ៨000 នាក់បានរីករាយនឹង ការនាំមកជូននូវឆ្នាំថ្មីឆ្នាំរោងយ៉ាងសោមនស្សរីករាយ ខណៈដែលពួកគេបានចូលរួមក្នុងកម្មវិធីដ៏រំភើបជាច្រើន ដែលរៀបចំឡើងដោយភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង នៅទូទាំងរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនជាមួយនឹងការបញ្ចេញនូវ កំប៉ុងរូបរាងថ្មីទាន់សម័យ។

នៅចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកុម្ភៈ អតិថិជនសរុបជាង ៨០០០នាក់ បានចូលរួមជាមួយនឹងការប្រារព្ធពិធីបុណ្យប្រពៃណីចិនមួយនេះ តាមរយៈកម្មវិធីសប្បាយៗជាច្រើនដែលបានធ្វើឡើងនៅទូទាំងរាជធានី។ សំណើច ភាពសប្បាយរីករាយ បានបន្លឺឡើង ខណៈពេលដែលអតិថិជននៅតាមផ្សាររាត្រីផ្សេងៗ តូបលក់អាហារ និងភោជនីយដ្ឋានសាច់អាំង ជក់ចិត្តទស្សនានូវទស្សនីយភាព ការរាំជាក្រុមបែបប្រពៃណីវប្បធម៌ចិន (Flash Mob)ដ៏រស់រវើក។

ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង បង្ហាញកំប៉ុងរូបរាងថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន នៅក្នុងព្រឹត្តិការណ៍ផ្សេងៗនៅទូទាំងរាជធានី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yeo’s Cheng Bou Leong unveils its custom-designed can to celebrate Chinese New Year at a series of events across the capital

បរិយាកាសកាន់តែអ៊ូអរអឹងកង នៅពេលដែលអតិថិជនត្រូវបានអញ្ចើញឱ្យចូលរួមក្នុងការលេងល្បែង កម្សាន្ដនានា រួមមានការប្រកួតផ្លុំប៉េងប៉ោងជាដើម។ អតិថិជនដែលចូលរួមលេងកម្សាន្ដ ទទួលបាននូវភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ដែលមានកំណត់ដោយឥតគិតថ្លៃ ក៏ដូចជាអាំងប៉ាវមួយផងដែរ។

ជាមួយគ្នានេះ អតិថិជនដែលទិញទំនិញនៅតាមបណ្តាផ្សារទំនើប ក៏ទទួលបាននូវការភ្ញាក់ផ្អើលមួយផងដែរ ស្របពេលដែល ក្រុមហ៊ុន Yeo’s បានរៀបចំនូវការតាំងបង្ហាញរចនាបទកំប៉ុងថ្មីដ៏គួរឱ្យទាក់ទាញ ដើម្បីស្វាគមន៍ឆ្នាំថ្មី។ ផ្ទៃកំប៉ុង ពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ ខណៈដែលរូបនាគតំណាងឱ្យវិសាលភាពនៃឆ្នាំថ្មី។

ក្រុម​អ្នក​សម្ដែងត្រៀម​ខ្លួន​​ដើម្បី​កម្សាន្ដអារម្មណ៍អតិថិជនដែលដើរលេង​តាមផ្សារ ​ជា​ផ្នែក​មួយ​នៃការរាំជាក្រុមបែបប្រពៃណីវប្បធម៌ចិន (Flash Mob​) ​ដែល​រៀបចំ​ដោយភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង

Performers prepare to entertain market goers as part of a Chinese flash mob dance organized by Yeo’s Cambodia

អតិថិជនដែលចូលរួមទាំងអស់ សុទ្ធតែមានឱកាសភ្លក់នូវរសជាតិដ៏ស្រស់ស្រាយនៃតែរុក្ខជាតិ ដែលផ្ដល់នូវសុខភាពល្អ ចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ។

អតិថិជនដែលបានទិញ ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ចំនួនមួយកេស នៅផ្សារម៉ាក្រូសែនសុខ ក្នុងអំឡុងយុទ្ធនាការផ្សព្វផ្សាយនេះ បានទទួលនូវអាំងប៉ាវ ចំនួនមួយ ដែលមានរង្វាន់ជាទឹកប្រាក់ និងរង្វាន់ផ្សេងៗទៀតជាច្រើន។ រីឯអតិថិជន​ដែល​ទិញភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ចំនួនមួយ អំឡុង​ពេល​ព្រឹត្តិការណ៍​នៅ​ផ្សារទំនើបអុីអន​ម៉ល​ភ្នំពេញ ឬ​អុីអនម៉លសែន​សុខ ក៏បានទទួលនូវ​អាំងប៉ាវ​ផ្សងសំណាងចំនួនពីរផងដែរ។

អតិថិជនចូលរួមលេងហ្គេមសប្បាយៗជាច្រើន ក្នុងការបង្ហាញកំប៉ុងរូបនាគដ៏ពិសេសរបស់ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន

Customers take part in a series of fun games to showcase Yeo’s Cheng Bou Leong’s special dragon can to mark Chinese New Year

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិនគឺជាពេលវេលាដ៏ពិសេសមួយក្នុងការអបអរ ហើយក្រុមហ៊ុន Yeo’s Cambodia ពិតជាចង់ចូលរួម ចំណែកលើកកម្ពស់ស្មារតីក្នុងឱកាសដ៏ពិសេសមួយនេះ។ ពួកយើងក៏ចង់ចែករំលែកនូវស្មារតីមួយនេះជាមួយ អតិថិជនរបស់យើងតាមរយៈកម្មវិធីចម្រុះផ្សេងៗផងដែរ។»

លោកបានបន្ថែមថា៖ «ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឃើញអតិថិជនជាច្រើនទទួលបានភាពសប្បាយរីករាយ ជាមួយភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង​ របស់យើង។ យើងទទួលបានការឆ្លើយតបយ៉ាងវិជ្ជមានពីសំណាក់អតិថិជនជននៅទូទាំងរាជធានីភ្នំពេញ ដែលចាប់អារម្មណ៍នឹងរចនាបទរូបនាគថ្មី ដែលពួកគេបាននិយាយថាពិតជាអស្ចារ្យណាស់។ យើងពិតជារីករាយក្នុងការបង្ហាញនូវកំប៉ុងរូបរាងថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីអបអររដូវកាលនេះ ខណៈដែលយើងនៅតែបន្តផ្តល់នូវរសជាតិដ៏អស្ចារ្យនៃភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង របស់យើង។»

ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ភ្ញាក់​ផ្អើល ​ជា​មួយ​នឹង​​នៃការរាំជាក្រុមបែបប្រពៃណីវប្បធម៌ចិន (Flash Mob​) ដ៏​រស់​រវើក​
Yeo’s Cheng Bou Leong surprises diners with a lively Chinese flash mob dance

សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម និងដើម្បីកុំឱ្យខកខានទទួលបានដំណឹងពីកម្មវិធីបន្ដបន្ទាប់ទៀតនៅក្នុងប្រតិទិនរបស់ក្រុមហ៊ុន Yeo’s។

អតិថិជនទទួលបានអាំងប៉ាវនាំសំណាងពី Yeo’s ឈីងប៉ូលាំង
Customers receive lucky red envelopes courtesy of Yeo’s Cheng Bou Leong

អំពីក្រុមហ៊ុន Yeo’s Cambodia

ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ  ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។

ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ផ្សព្វផ្សាយកំប៉ុងរូបរាងថ្មីដែលរចនាឡើងដ៏ពិសេសរបស់ខ្លួន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិននៅផ្សារទំនើបមួយ
Yeo’s Cheng Bou Leong promotes its custom-designed can to celebrate Chinese New Year at a supermarket
ក្រុម​អ្នក​សម្តែង​សម្តែង​ដើម្បី​កម្សាន្ដអារម្មណ៍អតិថិជនដែលដើរលេង​តាមផ្សារ​ ​​ជា​ផ្នែក​មួយ​នៃការរាំជាក្រុមបែបប្រពៃណីវប្បធម៌ចិន (Flash Mob​) ​ដែល​រៀបចំ​ដោយភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង
Performers perform to entertain market goers as part of a Chinese flash mob dance organized by Yeo’s Cheng Bou Leong
អតិថិជនឡើងលើឆាកដើម្បីចូលរួមលេងហ្គេម ដែលរៀបចំដោយភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង
Customers take to the stage to take part in a game organized by Yeo’s Cheng Bou Leong
អតិថិជន​សម្រុក​មក​កាន់ស្ដង់របស់ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ដើម្បីភ្លក់នូវរសជាតិរបស់តែត្រជាក់នេះ
Customers flock to Yeo’s Cheng Bou Leong stand to sample the soft drink

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៩ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម២១ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១៤ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម