សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥
អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងបុគ្គលិកក្រុមហ៊ុនទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តី រំភើបឥតឧបមាគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលត្រូវបានជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ នេះ។

ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ៖ ពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ អស់រយៈពេលជាច្រើនទសវត្សរ៍ ក្នុងនាមជាអគ្គ មគ្គទេសក៍ឯក “បិតាស្ថាបនិកសន្តិភាពកម្ពុជា” ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្ត្រជាតិធំៗជាច្រើនគួរ ឱ្យកោតស្ញប់ស្ញែងបំផុត តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ ប្រជាជន ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់ កិត្យានុភាពជាតិ និងធានាការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ជាពិសេសការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺ សម្តេចតេជោ ហ៊ុន សែន បានក្លាយជានិមិត្តរូប “ជើងឯកប្រជាធិបតេយ្យនៅក្នុងបេះដូងប្រជាជនកម្ពុជា”។
យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់ទេវតា ឆ្នាំថ្មី ព្រះនាម “មហោទរាទេវី” សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អ បរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តអភិវឌ្ឍជាតិមាតុភូមិ និងដឹកនាំស្ថាប័នព្រឹទ្ធសភា ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


