សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Smart Axiata និង EBC ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីផ្ដល់ទិន្នន័យអុិនធឺណិតដល់សិស្សានុសិស្ស និងអភិវឌ្ឍវិស័យអប់រំតាមប្រព័ន្ធឌីជីថលទូទាំងប្រទេស
ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានក្លាយជាស្ថាប័នផ្សព្វផ្សាយអប់រំក្នុងស្រុកឈានមុខគេ។ ស្ថាប័ននេះ ជាធនធានដ៏មានតម្លៃដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការចែករំលែកចំណេះដឹង ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ការយល់ដឹងរបស់ប្រជាជនកម្ពុជាគ្រប់វ័យ និងគ្រប់ជាន់ថ្នាក់។
ការចុះអនុស្សរណៈនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ និងជាជំហានយ៉ាងសំខាន់ ដើម្បីបង្កើនឱកាសទទួលបានការអប់រំ សម្រាប់ប្រជាជនកម្ពុជាទូទាំងផ្ទៃប្រទេស។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata និង លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។

Smart ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាដែលតែងតែខិតខំបំពេញភារកិច្ចជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងបណ្ដុះធនធានមនុស្សទូទាំងប្រទេស ដើម្បីធានាថា បរិវត្តកម្មសង្គមឌីជីថលអាចប្រព្រឹត្តិទៅប្រកបទៅដោយបរិយាបន្ន។
កិច្ចសហការនេះបានលេចចេញជារូបរាងឡើងដើម្បីបើកឱកាសឱ្យសិស្សានុសិស្សអាចទស្សនាវីដេអូនៅលើប្រព័ន្ធ EBC បានយ៉ាងងាយស្រួល។ ការសហការនេះ ជាកិច្ចចាប់ផ្ដើមដំបូងនៃចក្ខុវិស័យរួម ក្នុងការផ្ដល់កញ្ចប់ទិន្នន័យអ៉ិនធឺណិតបន្ថែមដល់សិស្សានុសិស្ស សម្រាប់ប្រើប្រាស់ថ្នាលមាតិកាឌីជីថលដែលរៀបចំឡើងដោយ EBC ដោយចាប់ផ្ដើមដំបូងចេញពីវិទ្យាល័យហ៊ុនសែនសេរីភាព ដែលមានសិស្សានុសិស្សប្រមាណជាង ៥ពាន់នាក់។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ការប្តេជ្ញារបស់យើងក្នុងការលើកកម្ពស់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាមូលហេតុយ៉ាងសំខាន់ពីក្រោយការគាំទ្រ ថ្នាលមាតិកាឌីជីថលនេះ។ ជាជំហានដំបូង យើងបានឧបត្ថម្ភទិន្នន័យអ៉ិនធឺណិតប្រចាំថ្ងៃដល់សិស្សពីវិទ្យាល័យហ៊ុនសែនសេរីភាព ហើយយើងកំពុងផ្ដល់ឱកាសឱ្យពួកគេចូលទស្សនាវីដេអូអប់រំនៅលើថ្នាលមាតិកា EBC ដោយមិនចាំបាច់ចំណាយប្រាក់បន្ថែម។ ហើយដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សាឱ្យបានកាន់តែសំបូរបែប យើងក៏មានផ្ដល់នូវកញ្ចប់សេវាកម្ម Home internet រួមទាំងគម្រោងនានាដើម្បីឱ្យពួកគេអាចប្រើប្រាស់ EBC ដោយគ្មានក្ដីបារម្ភ។»

Smart នឹងនៅតែបន្តបណ្ដុះអ្នកដឹកនាំវ័យក្មេងឱ្យប្រកបដោយចំណេះដឹង តាមរយៈមាតិកាអប់រំដែលបង្កើនការយល់ដឹង និងបង្កើនការចូលរួមពីសិស្សានុសិស្ស។ ការលើកទឹកចិត្តសិស្សឱ្យចេះទាញយកនូវអត្ថប្រយោជន៍ និងចំណេះដឹងពីស្ថាប័ន EBC នេះ គឺជាជំហានយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន។
លោក Ziad Shatara ក៏បានបន្តថា «ការចុះអនុស្សរណៈនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងនឹងបន្តសហការជាមួយ EBC ឱ្យកាន់តែស្អិតរមួត ដើម្បីពង្រីកវិសាលភាពនៃគម្រោងនេះដល់សិស្ស និងប្រជាពលរដ្ឋឱ្យកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស»។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់យើងក្នុងការលើកកម្ពស់ឱកាសទទួលយកការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជាទាំងអស់»។

ក្រុមហ៊ុន Smart នឹងបន្តភារកិច្ចនេះឱ្យកាន់តែប្រសើរ ដោយមានការផ្ដល់ជូនពិសេសសម្រាប់អ្នកសិក្សាកំពូលនៅលើថ្នាល EBC ដែលនឹងត្រូវបានប្រកាសនៅពេលដែលកម្មវិធីនេះចាប់ផ្តើម។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart កំពុងធ្វើដំណើររួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើឱ្យការសិក្សាបែបឌីជីថលបានទៅដល់អ្នកសិក្សាទាំងអស់។
ភាពជាដៃគូនេះជាចំណែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះនឹងបើកឱកាសឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងសំខាន់ៗដើម្បីទទួលបានជោគជ័យក្នុងសង្គមឌីជីថលនាពេលខាងមុខនេះ។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


