សេចក្ដីជូនដំណឹង
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េចាប់ដៃគូជាមួយមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរនិងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីសដើម្បីបម្រើសហគមន៍នៅកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ទីក្រុងសាន់វ៉េ ដែលមកពីប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមន្ទីរពេទ្យកម្ពុជាចំនួនពីរ គឺមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស(SSMC) ដែលប្រារព្ធឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ភាពជាដៃគូនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទៅលើកិច្ចសហការក្នុងការព្យាបាលថែទាំសុខភាពរវាងស្ថាប័នទាំងបី។

តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលបានការពិគ្រោះ និងរោគវិនិច្ឆ័យដំបូងនៅមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) នឹងទទួលបានឱកាសស្វែងរកការពិគ្រោះមតិទីពីរ និងការព្យាបាលបន្ថែមទៀតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ដ៏ល្បីល្បាញរបស់ Sunway Healthcare Group នៅទីក្រុង សាន់វ៉េ ប្រទេសម៉ាឡេស៊ី។ ក្នុងភាពជាដៃគូនេះក៏ធានាផងដែរថា បន្ទាប់ពីការព្យាបាល អ្នកជំងឺដែលត្រឡប់មកកម្ពុជាវិញនឹងទទួលបានការថែទាំតាមដានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC)។

លើសពីនេះទៅទៀត កិច្ចសហការនេះក៏នឹងបង្ហាញពីជំនួបពិគ្រោះដ៏ញឹកញាប់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសរបស់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ទៅកាន់ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) ដែលនាំមកនូវការពិគ្រោះយោបល់ ដែលពោរពេញទៅដោយជំនាញ និងឯកទេស ផ្ទាល់ទៅដល់ប្រជាជនកម្ពុជា។ ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺកុមារ សរសៃប្រសាទ សម្ភព និងរោគស្ត្រី រោគក្រពះ និងពោះវៀន នឹងបើកដំណើរការគ្លីនិកប្រចាំសប្តាហ៍ក្នុងមន្ទីរពេទ្យទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើននូវការចូលប្រើប្រាស់និងការទទួលបានការថែទាំវេជ្ជសាស្រ្តឯកទេស។

ក្នុងកម្មវិធីនេះផងដែរ ពិធីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ មានការអញ្ជើញចូលរួមជាសាក្សីដោយ ឯកឧត្តម លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរដ្ឋាភិបាលម៉ាឡេស៊ី។

លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ មានមោទនភាពជាខ្លាំងក្នុងការក្លាយជាដៃគូថែទាំសុខភាពដ៏គួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធផ្នែកសុខភាពទាំងអស់ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងផ្តល់ជាមួយនឹងបទពិសោធន៍នៃការព្យាបាលប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបានជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ “។

លោកវេជ្ជបណ្ឌិត Khoo ក៏បានកត់សម្គាល់ថា តាមរយៈប្រព័ន្ធសារពត៌មាន Newsweek មន្ទីរពេទ្យសាន់វ៉េ បានទទួលចំណាត់ថ្នាក់នៅក្នុងចំណោមមន្ទីរពេទ្យកំពូលចំនួន ២៥០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ និងជាប់ចំណាត់ថ្នាក់ផ្នែកឯកទេសពេទ្យកុមារ (កំពូលនៅប្រទេសម៉ាឡេស៊ី) ក៏ដូចជាចំណាត់ថ្នាក់ជាមន្ទីរពេទ្យឯកទេសល្អបំផុតប្រចាំអាស៊ីប៉ាស៊ីហ្វិក ២០២៤ ក្នុងប្រព័ន្ធសារពត៌មានNewsweek ផ្នែកវះកាត់ប្តូរជង្គង់ និងត្រគាក ក៏ដូចជាផ្នែកវះកាត់ភ្នែកឡើងបាយ និងភ្នែកឆ្លុះក្នុង និងជាចំណាត់ថ្នាក់មន្ទីរពេទ្យឯកជនកំពូលរបស់អាស៊ី ក្នុងឆ្នាំ ២០២៥ បន្តបន្ទាប់គ្នា។
ចាប់តាំងពីការបង្កើតឡើងរយៈពេល ២៥ ឆ្នាំកន្លងមក ដើម្បីបំពេញតម្រូវការថែទាំសុខភាពដែលកំពុងរីកចម្រើនរបស់សហគមន៍ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ បានពង្រឹងភាពរីកចម្រើនរបស់ខ្លួន និងក្លាយទៅជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែដែលមានអាជ្ញាប័ណ្ណចំនួន ៨១០ មជ្ឈមណ្ឌល (Centres of Excellence )ចំនួន ២៨ និងឯកទេសវេជ្ជសាស្ត្រជាង ៦០។

គម្រោងក្នុងការបើកអគារ F ក្នុងឆ្នាំ ២០២៦ – ប្លុកទីប្រាំមួយរបស់មន្ទីរពេទ្យនឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារ ដែលនឹងមានទំហំអាចផ្ទុកប្រហែល ១,១០០ គ្រែ។

លើសពីនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេសដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី គឺពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីដែលស្តីពីស្តង់ដារថែទាំសុខភាព the Australian Council on Healthcare Standards (ACHS) និងសង្គមម៉ាឡេស៊ីដើម្បីគុណភាពសុខភាព the Malaysian Society for Quality in Health (MSQH) ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


