សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ហង្សមាស សម្ពោធផ្លូវការ ប្រេនកាបូប ‘‘FRANANDO’’ នាំមកនូវភាពទាន់សម័យថ្មី
ក្រុមហ៊ុន ហង្សមាស បានធ្វើការសម្ពោធជាផ្លូវការ ប្រេនកាបូប ‘‘FRANANDO’’ នាំមកនូវភាពទាន់សម័យថ្មី និងគុណភាពខ្ពស់ ជាមួយនឹងតម្លៃកាន់តែពិសេសសម្រាប់សុភាពនារី ពិសេសប្រជាជនកម្ពុជា។

លោកស្រី អ៊ឹង គីមលាង អគ្គនាយិកា និងជាស្ថាបនិក នៃ ប្រេនកាបូប ‘‘FRANANDO’’ បានឱ្យដឹងថា ផលិតផលថ្មីមួយនេះ បង្កើតឡើងដើម្បីសុភាពនារី ពិសេសគឺប្រជាជនកម្ពុជា ដោយផ្ដោតទៅលើគុណភាព និងស្ដង់ដាខ្ពស់ ព្រោះមានការធ្វើតេស្ដចេញពីរោងចក្រផ្ទាល់។

លោកស្រី បន្តថា ‘‘FRANANDO’’ ជាម៉ាកយីហោថ្មីមួយ របស់ក្រុមហ៊ុន ហង្សមាស ដែលរចនាឡើងមកបានគិតគូរដល់ការពេញនិយមរបស់អតិថិជន ក្នុងយុគសម័យថ្មីនេះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ អ្នកស្រី អគ្គនាយិកា ក៏បានបញ្ជាក់ផងដែរថា៖ «ប្រេនកាបូប Franado នេះ ក្រុមហ៊ុននឹងលក់ជូនដល់អតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានចាប់ពីពេលផ្សាយដំណឹងនេះតទៅ ក្នុងតម្លៃចាប់ពី៤០ដុល្លារ រហូតដល់ ៨០ដុល្លារ តែប៉ុណ្ណោះ»។

ក្រៅពីក្នុងរយៈពេល ៧២ម៉ោង អតិថិជនអាចធ្វើការកម្មុងទិញតាមរយៈហ្វេសប៊ុកផេករបស់ Franado អតិថិជននឹងកាន់តែចំណេញច្រើន ពីព្រោះក្រុមហ៊ុន បានចុះតម្លៃ៥០% ទៅលើកាបូបទាំងអស់របស់ Franado រួមជាមួយការដឹកជញ្ជូនដល់គេហដ្ឋានផ្ទាល់តែម្ដង។










ជាចុងក្រោយ លោកស្រី អ៊ឹង គីមលាង ក៏សូមថ្លែងអំណរគុណដល់អតិថិជន និងភ្ញៀវកត្ដិយសជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការ ប្រេន Franado ដែលប្រព្រឹត្តទៅនៅស្ទូឌីយោ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន ២ (សែនសុខ) រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍ ទី០៥ ម្សិលមិញនេះ ផងដែរ៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


