Connect with us

សេចក្ដីជូនដំណឹង

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

បានផុស

នៅ

បុរីឡេងណាវ៉ាត្រា6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ 6A លក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ក្នុងនោះបុរី បានដោះស្រាយ និងបញ្ចប់សរុបបានជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន រីឯផ្ទះដែលនៅសល់មួយចំនួនបានឡើងគ្រោងឆ្អឹងស្ទើរទាំងស្រុង នៅផ្នែកខ្លះ គឺកំពុងតែចាក់ដីបង្ហើយចុងក្រោយ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជូនដំណឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាថា ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់សំណង់ និងគម្រោងទាំងស្រុង បុរីឡេងណាវ៉ាត្រា6A បានសម្រេចចិត្តលក់ដីនៅក្នុងគម្រោងនេះតែម្ដង ដែលជាប្រភេទដីប្លង់វីឡា គឺក្បាលចំនួន ៩ បណ្តោយ ១៧ម៉ែត្រ ដែលដីនេះកាលពីបើកគម្រោង ៣ឆ្នាំមុន គឺលក់ក្នុងតម្លៃ ៣,០០០០ ទៅ ៣,៥០០០ដុល្លារ។ ប៉ុន្តែពេលនេះ បុរី បើកលក់ត្រឹមតែ ១,៨០០០ដុល្លារប៉ុណ្ណោះ ហើយ ១,៨០០០ដុល្លារនេះ បើសិនពុកម៉ែបងប្អូនមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ ខាងបុរី នឹងបំបែកបណ្ណរឹងជូនមុន ហើយបុរី នឹងសម្របសម្រួលជាមួយធនាគារឲ្យពុកម៉ែបងប្អូនបង់ត្រឹមមួយខែ ១២៦ដុល្លារ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏គោរពសុំទោសទៅដល់ពុកម៉ែបងប្អូនអតិថិជនចាស់ទាំងអស់ ក្នុងការលក់តម្លៃនេះ មូលហេតុតែមួយគត់គឺប្រមែប្រមូលហិរញ្ញវត្ថុដែលឈានទៅដល់ការបញ្ចប់សំណង់រួចឈានទៅដល់ការបញ្ចប់ដោយសំណងទាំងស្រុងហើយសង្ឃឹមថា ពុកម៉ែបងប្អូននិងយោគយល់និងជួយចែករំលែកព័ត៌មាននេះក្រែងលោមានមិត្តភក្តិបងប្អូន ឬក៏អ្នកណាដែលគាត់ចង់បាន ព្រោះមានតែពុកម៉ែបងប្អូនទេដឹងពីសក្ដានុពលតំបន់នេះ ដឹងពីការទទួលខុសត្រូវបុរីដែលខិតខំដោះស្រាយរហូតមកដល់ពេលនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៃការរៀបចំនូវគម្រោងនេះដូចគ្នា។

អ្នកឧកញ៉ា ក៏សូមលើកទឹកចិត្តចំពោះពុកម៉ែបងប្អូនជាអតិថិជនចាស់ទាំងអស់ដែរថា បើសិនជាមានពុកម៉ែបងប្អូនចង់បាន ខាងបុរីនឹងជូនសគុណក្នុងមួយប្លង់វីឡានេះចំនួន ៥០០ដុល្លារដែរ។

ទំនាក់ទំនងលេខ៖ 
ក្រុម A1: 017988909 / 0968017103 / 0887865334
Telegram: https://t.me/saleland6a

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាយុជាង១០០ លោកយាយអេស្បាញមួយរូប ប្រាប់អាថ៌​កំបាំង​៤យ៉ាង ជាទម្លាប់សាមញ្ញបំផុត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ណេតាន់យ៉ាហ៊ូ៖ លោក ត្រាំ អាចជួយបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៨ នាទីutes មុន

ឆមាសទី១ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជាង​៧៨០លើក បង្កឲ្យមនុស្សស្លាប់ និងរបួសជិត​១៤០នាក់ និងបំផ្លាញផ្ទះជាង៦៤០០ខ្នង

សភា
នយោបាយ១២ នាទីutes មុន

គណៈកម្មាធិការ​អចិន្ត្រៃយ៍សភានឹង​ប្រជុំពិនិត្យសេចក្ដីស្នើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនៅ​ថ្ងៃទី​៨ កក្កដា

ព័ត៌មានជាតិ១៣ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា បើកដំណើរការគម្រោង ស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅថ្ងៃទី៩

Sokha Hotels

ព័ត៌មានពេញនិយម