Connect with us

វប្បធម៌ ជំនឿ

ប្រទាលកន្ទុយក្រពើមិនត្រឹមជំនួយសុខភាពនិងសម្រស់ តែក៏ជារុក្ខជាតិហុងស៊ុយអាចស្រូបទាញថាមពលអវិជ្ជមានយ៉ាងស័ក្តិសិទ្ធិ

បានផុស

នៅ

ប្រទាលកន្ទុយក្រពើ (Aloe Vera) ជារុក្ខជាតិផ្ដល់នូវ​គុណ​ប្រយោជន៍​​ចំពោះ​សុខភាព សម្រស់ ប្រើជាឱសថព្យាបាលរោគា ព្រមទាំងជាហុងស៊ុយការពារភាពអវិជ្ជមាននានាមិនឱ្យយាយីអ្នកផ្ទះទៀតផង។

8 indoor plants for positive energy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុក្ខ​ជាតិ​ប្រភេទ​នេះ ត្រូវបាន​គេ​ដាំ​ដុះ​និង​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយស្ទើរពេញពិភលោក ​ព្រោះតែសារប្រយោជន៍ដ៏កំពូល និងមានភាពងាយស្រួលក្នុងការថែទាំ។

និយាយចំពោះសុខភាព ប្រទាលកន្ទុយក្រពើ ជាថ្នាំស័ក្តិសិទ្ធិជួយព្យាបាល​ដំបៅ បែកពង ឬខ្ទុះ ព្យាបាលស្នាមរបួស រលាកផ្សេងៗ សម្អាតមេរោគក្នុងមាត់ គ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ  ជួយព្យាបាលបញ្ហារំលាយអាហារ ជួយក្នុងការបន្សាបជាតិពុល ព្យាបាល​ពេល​សត្វ​ល្អិត​ទិច ឬខាំ។ល។

បើងាកមកខាងសម្រស់វិញ រុក្ខជាតិបៃតងនេះ អាចបង្ការនិងព្យាបាលមុន ជំនួយសរសៃសក់ឱ្យលូតលាស់ល្អ ក៏ដូចជាផ្ដល់ឱ្យស្បែកភ្លឺថ្លា ពន្យារភាពជ្រៀវជ្រួញ និងត្រូវបានគេយកទៅផលិតជាគ្រឿងសម្អាងផងដែរ។

Buy Aloe Vera Online, Order for Aloe Vera Plants in Delhi - Green Decor

ប្រទាលកន្ទុយក្រពើ ក៏រុក្ខជាតិពិសេសដែលមានសមត្ថភាពស្រូបខ្យល់ពុលបានល្អទៀតផង។ យោងតាមការការស្រាវជ្រាវមួយរបស់ Nutrition Neuroscience បានបង្ហាញថា ប្រទាលកន្ទុយក្រពើអាចជួយកម្ចាត់នូវសារធាតុគីមីចេញពីក្នុងខ្យល់ ជំនួយការដកដង្ហើម ពេលដាំក្នុងផ្ទះ ជួយពង្រឹងការចងចាំ ជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ។

ប្រទាលពាន់ឆ្នាំនេះ ក៏ត្រូវបានអ្នកមានជំនឿលើហុងស៊ុយអះអាងថា អាចស្រូបទាញរឿងរ៉ាវក្ដីក្ដាំ ភាពអពមង្គល ​និងថាមពលអវិជ្ជមានពីខាងក្រៅ មិនចូលគេហដ្ឋានបានឡើយ។

10 Amazing Plants That Promote Positive Energy - eMediHealth

ដើម្បីដាំប្រទាលកន្ទុយក្រពើឱ្យបង្កើតហុងស៊ុយក្នុងផ្ទះ គេមិនត្រូវដាក់​ផើងរបស់វា​​ក្នុង​​​បន្ទប់​គេង ឬបន្ទប់ទឹកជាដាច់ខាត ដោយត្រូវដាក់នៅក្បែរបង្អួច យ៉ផ្ទះ ឬដាំមុខផ្លូវចូលផ្ទះក៏បាន។ ប្រសិនចង់បានហុងស៊ុយសំណាងល្អនិងសុខភាពបរិបូណ៌ ត្រូវដាក់វានៅទិសខាងកើត អាគ្នេយ៍ ខាងជើង ឬខាងត្បូង។

​ការដាក់តាំងនិងដាំបែបនេះ គេជឿថា អាចជួយការពារគ្រោះចង្រៃ និងផ្ដល់ដល់ក្ដីសុខគ្រួសារ​រួចផុតការបៀតបៀនពីថាមពលអាក្រក់ទាំងឡាយទាំងពួង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ fengshuied

ចុចអាន៖ ដើមរាសី រុក្ខជាតិកម្ចាត់​ខ្យល់ពុល​ ជួយបង្កើនសំណាងដល់គ្រួសារនិងអាជីព

ចុចអាន៖ ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម