Connect with us

វប្បធម៌ ជំនឿ

“ប្រទាលរីករាយ” ហុងស៊ុយទាក់ទាញប្រាក់កាក់ និងសុភមង្គល

បានផុស

នៅ

យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ ការដាំ​ដើមឈើឬរុក្ខជាតិលម្អតូចៗក្បែរផ្ទះឬក្នុងបន្ទប់ សុទ្ធ​តែ​អាច​នាំ​លាភ ឬ​គ្រោះភ័យដល់​សមាជិក​ទាំងអស់ ជាពិសេសការរកចំណូលចូលគ្រួសារឬ​ការរកស៊ី​។

Jade Plant: How to Grow and Care for Jade Plants | Garden Design
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមជំនឿជនជាតិចិន និងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ី គេពេញនិយមដាំរុក្ខជាតិតូចៗក្នុងគេហដ្ឋានដើម្បីផ្ដល់នូវហុងស៊ុយល្អ។ រីឯ “ប្រទាលរីករាយ” (Jade plant) ជារុក្ខជាតិម្យ៉ាងសម្រាប់តាំងនៅលើតុក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ​និងការិយាល័យធ្វើការ ដែលគេតែងតែទម្លាប់ដាំ ដើម្បីឆក់ទាញលាភសក្ការ។ ប្រទាលនេះ ជា​ហុងស៊ុយនាំលុយកាក់មាសប្រាក់ឱ្យហូរចូល​ក្នុង​ផ្ទះ​បាន​ដោយ​ងាយ ព្រមទាំងជួយនាំសុភមង្គលដល់គ្រួសារទាំងមូល។

Spread Luck and Happiness with Jade plant and Buddha | Winni.in

ប្រសិនតាំងក្នុងការិយាល័យ គេជឿថា អាចជួយផ្ដល់នូវភាពស្រស់ស្រាយ ការប្រាស្រ័យទាក់ទងល្អក្នុងចំណោមបុគ្គលិក ជាពិសេសជួយឱ្យអាជីពនិងជំនួញរីកលូតលាស់ មានផ្លែផ្កា។

Jade Plant Care Tips - Pruning and Watering Jade Plant

ក្នុង​ក្បួន​ហុងស៊ុយ គេឱ្យដាំឬតាំង នៅ​ខាងស្តាំនៃតុទទួលភ្ញៀវឬតុធ្វើការ ​និង​ដាក់នៅច្រកខាងស្ដាំចូល​ផ្ទះ​ឬហាង។ ហាមទុកវាឱ្យស្វិតស្រពោន ព្រោះជាប្រផ្នូលនៃភាពអន់ថយ បង្កភាពក្ដៅក្រហាយ៕

Jade Plant 'Crassula ovata' 2" 4" 6" 8" 14" - Urban Garden Center

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រទាលកន្ទុយក្រពើមិនត្រឹមជំនួយសុខភាពនិងសម្រស់ តែក៏ជារុក្ខជាតិហុងស៊ុយអាចស្រូបទាញថាមពលអវិជ្ជមានយ៉ាងស័ក្តិសិទ្ធិ

ចុចអាន៖ តាំងលម្អផ្កាឬផ្លែឈើស្រស់ ប្រផ្នូលទាក់ទាញលាភសក្ការនិងភាពរុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម