Connect with us

វប្បធម៌ ជំនឿ

ទម្លាប់ខុសឆ្គងចំនួន ៣ ត្រូវ​បញ្ចៀស ដើម្បី​បង្កើតសិរីសួស្ដីចូលក្នុង​ផ្ទះ​

បានផុស

នៅ

ហុងស៊ុយ​ក្នុងផ្ទះ ជា​និន្នាការ​ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​មាន​ជំនឿយូរយារមកហើយ។ បើ​ចេះ​​ប្រើ​ហុងស៊ុយបាន​ត្រឹមត្រូវ ម្ចាស់ផ្ទះ​នឹង​ទទួលបានសំណាងល្អតាមហ្នឹង។ ផ្ទុយទៅវិញ បើទុកដាក់ រៀបចំគេហដ្ឋានតាមតែចិត្តនឹកឃើញ ហុងស៊ុយល្អក៏បាត់បង់ទៅតាមនោះ។

ទាំងនេះ ជាប្រការគួរចៀសវាង​ដើម្បីការពារសំណាងអាក្រក់ផ្សេងៗ!

១. ទុក​ច្រករបៀង​ឲ្យ​ងងឹត

14,725 Hallway Night Stock Photos, Pictures & Royalty-Free Images - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំហុស​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​ការតុបតែង​ផ្ទះ​នោះ​គឺ ការ​ទុក​ច្រករបៀង​ឲ្យ​ងងឹត មិនមាន​អំពូល​ភ្លើង​បំ​ភ្លឺ បូក​ជាមួយ​ការដែល​ម្ចាស់ផ្ទះ​ទុក​ឲ្យ​ទ្វារ​ចេញចូល​ខ្វះ​ពន្លឺ ឬ ខ្វះ​ពណ៌​ស្រស់បស់។ គេហដ្ឋានពោរពេញ​ដោយ​ពន្លឺគ្រប់គ្រាន់ នឹងបន្ថែមភាពរស់​រវើក​ជួយ​ ​ទាក់ទាញ​​ប្រភព​ថាមពល​ល្អ នាំមក​នូវ​សុភមង្គល សេចក្តី​សប្បាយរីករាយ​ដល់​សមាជិក​នៅក្នុង​គ្រួសារ និងភ្ញៀវ​មកលេង​ផងដែរ។

២. ​ទុក​រុក្ខជាតិ​ឱ្យងាប់​

Don't Let Your Office Plants Die During Lockdown

​​មិន​ចង់​ឲ្យ​ផ្ទះក្លាយជាទីកន្លែងអាប់រាសី មិនត្រូវទុករុក្ខជាតិឬផ្កាឱ្យ​ស្វិត​ស្រពោន ឬងាប់ជាដាច់ខាត។ ប្រការ​ដែល​ត្រូវ​យកចិត្តទុកដាក់ដំបូងបំផុតគឺ​ បង្កើត​ឲ្យ​ផ្ទះមាន​សម្រស់​ពោរពេញ​ដោយ​ថាមពល​រស់ និងស្រស់​ថ្មីជានិច្ច។ ដូច្នេះចូរ​យកចិត្តទុកដាក់ដល់ការដាំដុះ​​រុក្ខជាតិ​​នៅក្នុង​ឬមុខផ្ទះ និងរានហាលជាដើម។ ត្រូវ​ថែទាំ​វា​ឲ្យ​ល្អ ដោយ​ការលាង​សម្អាត​ធូលី​ដី​ ប្តូរ​ទឹក ស្រោចទឹក និងប្តូរ​ផ្កា​ឲ្យបាន​ទៀង​ទាត់ ។ ធ្វើដូចនេះ គេហដ្ឋានទាំងមូលនឹងពោរពេញដោយសិរីសួស្ដី។

៣. ទុក​ឲ្យ​ប្រព័ន្ធ​ទឹក​ធ្លុះធ្លាយ​

No more leaky pipes? This AI system can detect the smallest water leakages  - Education Today News

​​ទុក​ឲ្យ​ប្រព័ន្ធ​​ទឹក​ក្នុងផ្ទះ​ធ្លុះធ្លាយ​ដោយ​មិន​ជួសជុល មានន័យថា សមត្ថភាព​ហិរញ្ញវត្ថុ​ ថាមពល​បុគ្គល និង សុខភាព​របស់​ម្ចាស់​កំពុងមាន​បញ្ហា។ ប្រសិនបើ​ម្ចាស់ផ្ទះ​មិនចេះជួសជុល គួររក​ក្រុម​ជាង​ឲ្យ​មក​ជួយកាន់តែ​ឆាប់ ​កាន់តែ​ល្អ។ អ្នកអាចគិតថា បញ្ហានេះមិនធំដុំ តែការដែលបណ្ដែតបណ្ដោយយូរ​ទៅ នឹងមាន​ឥទ្ធិពល​ទៅដល់​​ជីវិត​របស់សមាជិក​ក្នុងគ្រួសារ​ ព្រមទាំងអាចធ្វើ​ឲ្យ​ខ្ចាត់ខ្ចាយថាមពលវិជ្ជមាន​របស់​ផ្ទះទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ the spurce

ចុចអាន៖ ស្ថានភាពផ្ទះ ៣ ប្រភេទនាំភាពអន់ថយដល់ម្ចាស់

ចុចអាន៖ ៣ យ៉ាងនៅមុខផ្ទះត្រូវកែខៃភ្លាមៗ ទើបអាចបញ្ចៀសអពមង្គលក្នុងគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម