Connect with us

វប្បធម៌ ជំនឿ

ស្ថានភាពផ្ទះ ៣ ប្រភេទនាំភាពអន់ថយដល់ម្ចាស់

បានផុស

នៅ

តាមជំនឿពីបុរាណ ការសាងសង់ ឬទិញផ្ទះថ្មី គេជឿស៊ប់ទៅលើហុងស៊ុយយ៉ាងជ្រាលជ្រៅ ព្រោះបើខុសក្បួន ភាពអន់ថយនឹងរត់មកតាមជាប់ខ្លួន។ ហើយនេះជាសណ្ឋានផ្ទះចំនួន ៣ ដែលគេតែងតែប្រយ័ត្ន ដើម្បីបញ្ចៀសភាពស៊យចូលមកក្នុងគ្រួសារ។

១. ច្រកចូលធំពេក

សង់ឬទិញផ្ទះថ្មី ដោយទុកទីធ្លាចូលខាងមុខធំជ្រុលពេក នឹងធ្វើឲ្យគ្រប់លាភសំណាង ភាពរុងរឿង ព្រមទាំងប្រាក់កាសត្រូវបាត់បង់យ៉ាងងាយ។ ផ្ទះមានច្រកចូលធំខ្លាំង ក៏ជាប្រផ្នូលនៃបញ្ហាសុខភាព ដែលគួរប្រុងប្រយ័ត្នផងដែរ។

២. ជម្រាលនៅខាងក្រោយ

ជម្រាលនៅខាងក្រោយផ្ទះមិនខុសអី ដាក់បំពង់បង្ហូរយកភាពវិជ្ជមានទាំងឡាយពីក្នុងគ្រួសារចេញទៅក្រៅនោះទេ។ យ៉ាងណាគេមានដំណោះស្រាយសម្រាប់ផ្ទះប្រភេទនេះ ដោយត្រូវដាំដើមឈើធំៗដើម្បីទប់ស្កាត់សំណាងល្អកុំឱ្យហូរចេញ។

៣. ឧស្សាហ៍ចាក់សោទុកចោល

ផ្ទះដែលតែងតែចាក់សោទុកចោលញឹកញាប់ នាំឱ្យផ្កាយទ្រព្យសម្បត្តិសាបរលាបពីក្នុងគ្រួសារបាត់ទៅ។ មួយទៀតសោត ផ្ទះរបៀបនេះ អាចធ្វើឲ្យម្ចាស់ផ្ទះបាត់ទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ជាពិសេសគេជឿថា វាមានវិញ្ញាណអារក្សអាសោចនាំគ្នាមកនៅ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី​ ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ

ចុចអាន៖ ជំនឿសង់ផ្ទះថ្មីតាម​ថ្ងៃ​ទាំង៧ ​ មួយណាមានរាសីល្អជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម