វប្បធម៌ ជំនឿ
ម្សាញ់ឆ្នាំ១៩៨៩ជា «ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែខ្លាំង
តាំងពីបុរាណកាលមកចិនរាប់ទុកម្សាញ់ ដែលចាប់កំណើតពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩០ ជាពស់ដី មានលេខសំណាង: ៣, ៨ ពណ៌សំណាង បៃតងនិង ខៀវ។

ហោរាសាស្ត្រឆ្នាំ ២០២០ សម្រាប់ពស់ដីកើតនៅឆ្នាំ ១៩៨៩
មនុស្សរាសីចក្រជាពស់ដីឆ្នាំ ១៩៨៩ មានសំណាងខ្លាំងណាស់នៅក្នុងរឿងស្នេហានិងសុខភាពព្រមជាមួយអាជីពនៅឆ្នាំ ២០២០ អន់រឿងលុយបន្តិច។
នៅក្នុងអាជីពពួកគេអាចត្រូវបានគេទទួលការកោតសរសើរឡើងជានិច្ច ដូច្នេះពួកគេមានឱកាសដើម្បីដឹងពីទេពកោសល្យនិងស្នើសុំឡើងតំណែងធំជាងមុន។ ទោះយ៉ាងណាក៏ដោយ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាភាពសុភាពរាបសាគ្រប់ពេល។
សម្រាប់មនុស្សពស់ដីនេះ បានចាប់ផ្តើមផ្លាស់ប្តូរទស្សនៈរបស់ពួកគេអំពីទ្រព្យសម្បត្តិដោយជាបណ្តើរៗគេសម្រេចចិត្តទទួលស្គាល់តម្លៃជីវិត ជាជាងស្វែងរកទ្រព្យសម្បត្តិ ។
នៅពេលដែលអាជីពនិងទ្រព្យសម្បត្តិរបស់មនុស្សបានឈានដល់ចំណុចកំពូលហើយ ពួកគេមានបំណងថ្មីគឺសង្ឃឹមថាអាចរកបានមនុស្សជាទីស្រឡាញ់ ចិត្តស្មោះនិងរស់នៅដោយសប្បាយរីករាយអស់មួយជីវិត។
ទោះបីជាសត្វពស់ដែលកើតក្នុងឆ្នាំ ១៩៨៩ នឹងមានសុខភាពល្អនៅឆ្នាំ ២០២០ ក៏ដោយក៏ពួកគេទំនងជាយកចិត្តទុកដាក់លើការងាររបស់ពួកគេហួសដល់ថ្នាក់ទុកពេលវេលាតិចពេកសម្រាប់ការរក្សារាងកាយឱ្យបានល្អ។ ដូច្នេះពួកគេអាចងាយនឹងទទួលរងពីបញ្ហាមួយចំនួន។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ពស់ដីកើតនៅឆ្នាំ ១៩៨៩
មិនថាពួកគេមានជំនាញ នៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ការងាររបស់ពស់ដីនៅឆ្នាំ ២០២១ នឹងមានភាពរលូនល្អ។ សម្រាប់មនុស្សដែលនឹងផ្លាស់ប្តូរការងារ ពួកគេបានតំណែងសមស្របហើយបានលទ្ធផលល្អដោយប្រើប្រាស់គុណសម្បត្តិនិងបទពិសោធន៍ផ្ទាល់ខ្លួន ប្រើប្រាស់ផ្កាយសំណាងខាងអាជីពមកជ្រោមជ្រែង ដោយចាក់គ្រឹះល្អវែងឆ្ងាយសម្រាប់ជោគជ័យនាពេលអនាគត។ ពួកគេក៏អាចទទួលបានការតម្លើងឋានៈនិងតំឡើងប្រាក់ខែនៅឆមាសទី ២ នៃឆ្នាំនេះមិនខាន។ នេះក៏ជាឆ្នាំវិនិយោគដ៏ពិសេសមួយផងដែរ។
បទពិសោធន៍និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុរួមជាមួយនឹងចក្ខុវិស័យវិនិយោគពិសេស ពួកគេអាចសង្ឃឹមថានឹងទទួលបានប្រាក់ច្រើនពីគម្រោងវិនិយោគនានា។ តែចាំថា រាល់គម្រោងវិនិយោគនិងផលិតផលហិរញ្ញវត្ថុដែលត្រូវបានណែនាំដោយមិត្តភក្តិក៏ត្រូវប្រុងប្រយ័ត្នផងដែរតែពីសាច់ញាតិនឹងរលូន។
យោងតាមការទស្សន៍ទាយជោគវាសនាពស់ដីនៅឆ្នាំ ២០២១ផ្កាយទំនាក់ទំនងរបស់ពួកគេជាមួយគូស្នេហ៍កាន់តែប្រសើរឡើងចំណែកជាមួយមេកោយ នឹងមានឱកាសល្អ។ បើពស់ញីចង់កូនផ្ទាល់ខ្លួននៅឆ្នាំ ២០២១ ជារឿងល្អណាស់។
ឆាកជីវិត
ពស់ដីកើតឆ្នាំ១៩៨៩ តែងតែជាមនុស្សមានស្នេហ៍ទន់ភ្លន់ និងព្រងើយកន្តើយខ្លាំងចំពោះអ្នកដែលខ្លួនមិនស្រលាញ់។ ពួកគេកើតមកពូកែជាងឆ្នាំផ្សេងៗ សឹងលើគ្រប់ជំនាញដែលទាក់ទិននឹងលេខ។ ពួកគេមានការងារល្អនិងមានល្បិចកលច្រើន ។ ប្រសិនពួកគេកាន់ការងារណាមួយ អ្នកដឹកនាំ ត្រូវត្រៀមរង្វាន់ធំសម្រាប់ឱ្យ ពុំនោះទេពួកគេនឹងចាកចោល ហើយគេមិនខ្វះកន្លែងផ្សេងលាដៃទទួលយកទេ ហើយមេកោយនឹងខាតធ្ងន់។ ពស់ឆ្នាំ១៩៨៩ បើស្ត្រីនឹងមានមន្តស្នេហ៍ ប្រុសនឹងមានកិត្តិយសធំ។ ពួកគេជាផ្កាយភ្លឺបំផុតនៅកន្លែងធ្វើការឬជាពេជ្រមិនទាន់ច្នៃ កាន់តែមានជោគជតារាសីធំឡើងនៅពេលចូលវ័យ៣០ឆ្នាំ។ ពួកគេនិយាយកុហកបន្តិចតែមានចិត្តមេត្តាច្រើន ឆាប់ចេះឆាប់ចាំឆាប់សម្របបានល្អ។ កាលនៅវ័យក្មេងច្រើនលំបាកនិងរសាត់កាយឆ្ងាយពីគ្រួសារ ឬកំព្រីកំព្រាតែពេលវ័យ៤០ប្លាយសឹងមានគ្រួសារធំសុខដុមរមនាដោយបាតដៃខ្លួនឯងផ្ទាល់។

ទ្រព្យសម្បត្តិ
មនុស្សដែលមានរាសីចក្រជាពស់ដីមិនមាន ប្រាក់ខែរខ្ពស់សម្រាប់ចំណាយទេ។ ដែលពួកគេអាចរកបានប្រាក់ច្រើនគឺពីការវិនិយោគ។ ជាទូទៅក្រោយវ័យ៣០ឆ្នាំពួកគេគួរឈប់បម្រើការហើយចេញវិនិយោគដែលមានឱកាសទទួលបានផលល្អលុះនៅ នៅវ័យកណ្តាលមានគ្រោះម្តងខាតបង់លុយ តែក៏អាចទទួលបាននូវសំណាងដែលមិននឹកស្មានដល់តាមរយៈ នូវឆ្នោត ឬកេរ្តិ៍ដំណែល។ និយាយរួមពួកគេនឹងរស់នៅក្នុងជីវិតដែលសំបូរបែបបែបនិយមនៅក្រោយវ័យ៣០ឡើង។
ស្នេហានិងទំនាក់ទំនង
សំណាងស្នេហារបស់ពួកគេមិនសូវល្អទេជាការពិបាកក្នុងការស្វែងរកដៃគូជីវិតដែលមានសមត្ថភាពតាមរំពឹងទុក។ សម្រាប់ហេតុផលនេះផងដែរដែលជីវិតរបស់ពួកគេការរៀបអាពាហ៍ពិពាហ៍មិនមានភាពស្រស់ស្អាតនិងគូគេតែងតែមកតោងទាមរំខានឬពឹងផ្អែកលើគេយ៉ាងធ្ងន់ស្មា។ តែទំនាក់ទំនងគេជាមួយ កូនៗ និងញាតិ គឺស្រលាញ់ពួកគេខ្លាំងណាស់រហូតដល់នាំមកនូវសំណាងល្អដល់ជីវិតគេបាន។ ប្រសិនគេរៀបការមុនវ័យឆ្នាំ៣០ ភាគច្រើនគេនឹងមានស្វាមីឬភរិយាក្រោយទៀត។ គូល្អរបស់គេគឺ ឆ្នាំឆ្លូវនិងរកា ម្សាញ់ដូចគ្នាក៏សមល្មម ហាមផ្តាច់ខ្លា និងកុរ ។ ប្រសិនមានមេកោយឆ្នាំរោងជីវិតគេនឹងឡើងឋានៈឆាប់៕
គ្រូ ឯម
ចុចអាន៖ ឆ្លូវកើតឆ្នាំ ១៩៩៧ ជា «គោអគ្គី» ក្នុងធាតុទាំង៥តាមក្បួនចិនសែ
ចុចអាន៖ រោងឆ្នាំ១៩៧៦ «នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង