វប្បធម៌ ជំនឿ
ហោរាសាស្ត្ររបស់អ្នកកើតឆ្នាំ “រោង ម្សាញ់ មមី មមែ” សម្រាប់ថ្ងៃទី១៩ ឧសភា-១៧ មិថុនា
យោងតាមហោរាសាស្រ្តចន្ទគតិ គិតតាមក្បួនចិន ជោគជតារាសីមនុស្សកើតឆ្នាំ រោង ម្សាញ់ មមី មមែ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានទស្សន៍ទាយដូចតទៅ៖
ឆ្នាំរោង (នាគរាជ)

រាសីចក្ររបស់នាគពុំសូវមានភាពស្ថិតស្ថេរនោះទេ ជាពិសេសក្នុងរឿងការងារ។ នាគ អ្នកគួរមានសតិគ្រប់គ្រាន់ក្នុងពេលបំពេញការងារនៅឯក្រុមហ៊ុន ហើយរៀនសម្របខ្លួនដោយសមរម្យ។ ជាងនេះទៅទៀត នាគគួរតែរៀនចែករំលែកឱ្យបានច្រើន ទើបអាចទទួលបានឋានៈក្នុងការងារ ហើយការបំពេញការងាររបស់អ្នកនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់។
ឆ្នាំម្សាញ់ (ពស់)

ក្នុងខែនេះ រាសីពស់ឡើងខ្ពស់ត្រដែត។ អ្នកនឹងរីករាយជាមួយប្រាក់ចំណូលល្អ និងជួបស្ថានភាពវិជ្ជមាននៅកន្លែងធ្វើការ។ ប្រសិនបើបន្តរក្សាការងារឱ្យល្អ អ្នកនឹងបោះជំហានទៅមុខក្នុងការអភិវឌ្ឍន៍អាជីពកាន់តែប្រសើរ។
លើផ្នែកហិរញ្ញវត្ថុនៃអ្វីៗរលូនល្អ ហើយអ្នកអាចធ្វើការវិនិយោគហិរញ្ញវត្ថុសមស្រប ប៉ុន្តែចូរជ្រើសរើសផលិតផលវិនិយោគដែលមានកត្តាហានិភ័យទាប បើមិនដូច្នេះទេ វានឹងមានហានិភ័យនៃការក្ស័យធននៅប៉ុន្មានខែខាងមុខវិញ។
ឆ្នាំមមី (សេះ)

រាសីសេះក៏ឡើងខ្ពស់ត្រដែតក្នុងអំឡុង ពិសេសទំនាក់ទំនងស្នេហា។ វាអាចមានការប៉ះទង្គិចគ្នាតិចតួចរវាងអ្នក និងដៃគូ ប៉ុន្តែមិនមែនជាបញ្ហាធំដុំឡើយ។ ក្នុងខែនេះ ចូររក្សាគម្លាតពីភេទផ្ទុយដែលនៅជុំវិញខ្លួន ហើយកុំបណ្តោយឱ្យភាគីទីបីលូកដៃចូលរឿងផ្ទាល់ខ្លួនរបស់អ្នក។ ជាពិសេស សេះដែលមានដៃគូ អ្នកត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះជីវិតគ្រួសារ និងសមាជិកសំខាន់ៗ។
ឆ្នាំមមែ (ពពែ)

តាមក្បួនចន្ទគតិ រាសីរបស់ពពែនឹងថយចុះ បើធៀបនឹងខែមុន។ ពពែត្រូវបានចៅហ្វាយនាយពេញចិត្តក្នុងរយៈពេលប៉ុន្មានខែមុន ប៉ុន្តែមកដល់ពេលនេះបែរជារាំងស្ទះដោយមនុស្សច្រណែននៅជុំវិញមួយចំនួន។ ចូរធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង ត្បិតមនុស្សនិន្ទាច្រើនណាស់។
លាភសំណាងស្នេហារបស់ពពែនឹងកើនឡើងក្នុងខែនេះ ជាពិសេសពពែស្រី។ ប្រសិនបើ មានមនុស្សដែលអ្នកលួចស្រឡាញ់យូរហើយ អ្នកអាចសារភាពប្រាប់គេពេលនេះជាការល្អណាស់។ ជាមួយនឹងពាក្យសារភាព ចូរបង្ហាញភាពស្មោះត្រង់ដល់គេ នោះភាគរយទទួលបានចម្លើយគាប់ចិត្ត នឹងកើនឡើងខ្ពស់៕
អត្ថបទ៖ សន្យា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស