វប្បធម៌ ជំនឿ
ទាយលម្អិត «ម្សាញ់» អាយុ ៤៥ កើតឆ្នាំ ១៩៧៧ យីអ៊ុនការងារខ្លាំង ទំនាក់ទំនងគ្រួសារខ្សោយ អាចបានអចលនទ្រព្យថ្មី
បើទោះបីជាអ្នកកើតឆ្នាំ១៩៧៧ ម្សាញ់ភ្លើង តែងតែមានគំនិតផ្លាស់ប្ដូរ ការងារថ្មី ក្នុងឆ្នាំនេះ តែមិនបានសម្រេចទេ ព្រោះនៅកន្លែងចាស់ល្អជាង ទោះបីជាអាចមានភាពតានតឹងទំនាក់ទំនងខ្លះ។
អ្នកកើតឆ្នាំពស់ ធាតុភ្លើង១៩៧៧ ត្រូវបានណែនាំឲ្យតស៊ូនៅក្នុងក្រុមហ៊ុន ឬស្ថាប័នបច្ចុប្បន្ន ហើយបន្តការអភិវឌ្ឍន៍នៅទីនោះអំឡុងខែមេសាឆ្នាំនេះ អ្នកនឹងឃើញការកើនឡើងឋានៈ និងឥទ្ធិពលដោយឥតព្រាងទុក អ្នករកស៊ីវិញ មានលុយធំចូលជាយថាហេតុ ពីមនុស្សដែលអ្នកភ្លេចចោលយូរហើយ។

ស្នេហា និងគ្រួសារវិញ ការព្យាករណ៍ឆ្នាំ ២០២២ របស់មនុស្សឆ្នាំពស់ភ្លើង អាយុ៤៥ បើជាបុរសនឹងត្រូវចាកចេញពីភាពនៅលីវនៅឆ្នាំនេះ ព្រោះជួបគូស្នេហ៍។ រាល់ការណាត់ជួបឬបង្កើតស្នេហ៍ នឹងប្រទះឃើញថា ភាគីគេមានបុគ្គលិកលក្ខណៈ ស្រដៀងចិត្តយើងចង់បានខ្លាំង។
ស្ត្រីឆ្នាំម្សាញ់វិញ នឹងមានជម្លោះជាមួយដៃគូខ្លះៗ ដែលអ្នកទាំងពីរគួររក្សាចិត្តស្ងប់ ឱនលំទោន សង្រួមចិត្ត មើលបញ្ហាពីទស្សនៈរបស់អ្នកដទៃខ្លះ ទើបសុខសាន្តបាន។
ផ្នែកទ្រព្យសម្បត្តិ ការព្យាករណ៍ឆ្នាំ ២០២២ របស់មនុស្សកើតឆ្នាំពស់ ១៨៧៧ រាសីជាទូទៅ នឹងមានការប្តូរតិចតួចប៉ុណ្ណោះក្នុងឆ្នាំនេះ។ អតិថិជនចាស់ និងម៉ូយដុំ អាចបញ្ចប់កិច្ចសន្យាធំៗជាមួយយើង តែសំណាងល្អឆ្នាំនេះ អ្នកនឹងបានជួបអ្នកយិតយោងជាមនុស្សស្រី ដែលនឹងមកជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់ គ្រប់យ៉ាងនឹងប្រសើរឡើង។ ប្រជាប្រិយភាពក្នុងដំណើរការអាជីវកម្មរបស់អ្នកអាយុ៤៥នេះ នឹងមានមិត្តល្អដែលអាចមកជួយគ្នា យឹតយោង ចំណែកអ្នកដែលរកស៊ី មានអតិថិជនជាស្ត្រី ដូចជា សាឡន គ្រឿងថែសម្រស់ សិល្បៈ និងប្រាក់ចំណូលក្នុងអាជីពច្រើនជាងអ្នករកស៊ីផ្នែកអាហារឬគ្រឿងចក្រ។ នៅខែ ៨ ឆ្នាំ ២០២២ ហោរាសាស្ត្រហិរញ្ញវត្ថុចង្អុលថា អ្នកអាចផ្លាស់ទៅនៅផ្ទះថ្មី ដែលចិត្តប៉ងយូរមកហើយ។

សុខភាព – ការព្យាករណ៍ឆ្នាំ ២០២២ របស់ពស់ឆ្នាំ១៩៧៧គឺ រាសីសុខភាពឡើងខ្ពស់ត្រដែតផ្នែករាងកាយ តែអារម្មណ៍នឹងល្អ សុខភាពចិត្តនឹងធ្លាក់ក្នុងអន្លង់នៃក្តីអស់សង្ឃឹមជាញឹកញាប់ ដោយសាររឿងតូចតាចក្តី។ អ្នកត្រូវបានគេណែនាំឲ្យចេញទៅដើរក្រៅជាមួយដៃគូ ស្រូបខ្យល់អាកាសបរិសុទ្ធនៃធម្មជាតិ និងបញ្ចេញនូវអារម្មណ៍ដែលសង្កត់សង្កិនខាងក្នុងគំនិត បង្កើនថាមពលចក្រា។
ថ្ងៃសែន ៣១ កក្កដា ឆ្នាំ២០២២ ៖ ប្រើអាវលឿងទុំ ឬក្រហមស្រស់ ។ សែនផ្កា នំ និងផ្លែឈើពណ៌បៃតង ដូចជាក្រូចថ្លុង ម្នាស់ ទំពាំងបាយជូខៀវ ក្រូចខ្វិចខៀវ និងឪឡឹក ផ្ទះឯងឲ្យស្រេចមុនម៉ោង៩ព្រឹក ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ៨ លេខ២ ឬលេខ៩ ។ គោរពជំនាងផ្ទះនិងព្រះភូមិមុនចេញដើរ គោរពជីដូនជីតា គ្រូបាធ្យាយមុនចូលដំណេក៕
គ្រូ ណុប
ចុចអាន៖ខាល ម្សាញ់ វក កុរ ឆុងពេញមួយឆ្នាំ ជីវិតឡាក់ឆុងណាស់ តែក្រោយអានរួច នឹងធូរចិត្តច្រើនជាងមុន
ចុចអាន៖«រកា» ឆ្នាំនេះលុយហូរចូលឥតឈប់ក្នុងជីវិត រីឯអាជីពក៏រឹងមាំ ដោយសារភាពស្មោះត្រង់របស់ខ្លួន
ចុចអាន៖បម្រាម និងអប្បិយជំនឿបញ្ចៀសគ្រោះចង្រៃ កូនចៅ ចិន ត្រូវដឹង មុនចូលឆ្នាំប្រពៃណីមកដល់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


