បើ​សុបិន្ត​ឡើង​តុលាការ ក្បួន​តម្រា​ខ្មែរ​ បកស្រាយ​បែប​ណា​វិញ?
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

បើ​សុបិន្ត​ឡើង​តុលាការ ក្បួន​តម្រា​ខ្មែរ​ បកស្រាយ​បែប​ណា​វិញ?

បានផុស

នៅ

ជំនឿក្នុងការនិមិត្ត (សុបិន្តឬយល់សប្តិ៍) ប្រាកដណាស់ដែលស្ថិត​ក្នុងចិត្តរបស់មនុស្សគ្រប់ស្រទាប់នៅតែមានជំនឿនៅឡើយ ខណះដែលតម្រាក្បូន (ទំនាយនិមិត្តព្រហ្មជាតិច្បាប់ពលរដ្ឋ) នៅតែចងក្រងនិងរក្សាទុកដោយ​បុព្វបុរសដូនតា​ សម្រាប់ជាការយល់ដឹងដល់មនុស្សទូទៅ រហូតដល់បច្ចុប្បន្នដោយមិនទាន់បាត់បង់នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សយើងម្នាក់ៗតែងតែសុបិន្តផ្សេងៗពីគ្នា ដោយយប់ខ្លះក៏សុបិន្តឃើញនេះឃើញនោះ។ អ្នកប្រកាន់​យក​វិទ្យាសាស្ត្របែបទំនើបបច្ចុប្បន្នប្រាកដ ជាពុំសូវយកចិត្តទុកដាក់សុបិន្តនោះឡើយដោយប្រាកដថាជាផ្នែកមួយនៃអារម្មណ៍បែបរវើរវាយប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​មានជំនឿ អាចកាត់​សុបិន្តនោះ​នាំ​រឿងរ៉ាវ​មិនអាច​នឹកស្មានដល់។

អង្គភាពកម្ពុជាថ្មី លើកយកអត្ថន័យសុបិន្តមួយ ដើម្បី​បកស្រាយ​តាម​ក្បួន​តម្រា​បុរាណ​របស់ខ្មែរ។

សុបិន្ត​នោះ​គឺ​បើប្រុសស្រី​ណាសុបិន្តថាខ្លួនបានឡើងក្តីក្តាំទៅតុលាការ។ តាមក្បួន​តម្រា​បកស្រាយ​ថា បើអ្នកសុបិន្តបែបនេះជាដើមចោទក្នុងរឿងក្តីក្តាំង នឹង​ចាញ់ក្តីដោយស្វ័យប្រវត្ត។ តាមរយះសុបិន្តនេះបង្ហាញហេតុឱ្យដឹងមុនតុលាការធ្វើការកាត់សេចក្តីគួរមានការប្រយ័ត្ន។

ដោយឡែកបើអ្នកសុបិន្តបែបនេះជាចុងចោទឬចុងចម្លើយ ប្រាកដជាសប្បាយចិត្តទុកជាមុនតាមរយះសុបិន្តខាងលើនេះដែលបានបង្ហាញហេតុឱ្យដឹងថា អ្នកនឹង​ទទួលបាននូវជ័យជំនះក្នុងរឿងក្តីនោះដោយពេញចិត្តមិនខាន៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services