Connect with us

វប្បធម៌ ជំនឿ

ប្រវត្តិនៃល្ពៅមុខខ្មោច ក្នុងពិធីបុណ្យ Halloween ដែលមនុស្សជំនាន់មុនខ្លាចរអា

បានផុស

នៅ

ល្ពៅមុខខ្មោច ជាវត្ថុតុបតែងលម្អមួយដ៏សំខាន់ដែលអ្នកប្រារព្ធពិធីបុណ្យ Halloween មិនអាចអាក់ខានបានឡើយ។ វាត្រូវបានគេយកទៅតែងនៅតាមផ្ទះ ហាងលក់ដូរ និងសួនច្បារនានា នៅតាមបណ្ដាប្រទេសខាងអឺរ៉ុបដែលជាទីពេញនិយមនៃពិធីបុណ្យនេះ។

Amazon.com: JOYIN 6 Pack Light up Halloween Jack-o'-Lantern Decorative  Pumpkin Foam Halloween Decorations Props : Home & Kitchen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះប្រិយមិត្តធ្លាប់ឆ្ងល់អត់ ហេតុអីបានជាគេមិនអាចចោល ល្ពៅមុខខ្មោច ក្នុងការតុបតែង? តើវាមានប្រវត្តិបែបណា?

Jack O'Lanterns with an artistic twist — Do Not Touch | a hands on approach  to art history

ដើមកំណើតនៃការឆ្លាក់មុខខ្មោច ឬមុខបិសាចពីផ្លែល្ពៅមានប្រភពពីទេវកថារបស់ប្រទេសអៀរឡង់ តាំងពីរាប់រយឆ្នាំមុន។ កាលណោះ មានតំណាលថា មានបុរសម្នាក់ឈ្មោះ Stingy Jack ដែលជាមនុស្សឆ្លាតបានប្រើល្បិចអាក្រក់ ដើម្បីកិបកេងប្រាក់ពីបិសាចមួយ ពេលផឹកស្រាជុំគ្នា។ លុះពេល Jack ស្លាប់ទៅ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យគេទៅស្ថានសួគ៌ឡើយ ហើយអារក្សក៏មិនអនុញ្ញាតឱ្យចូលទៅនរកដែរ។ ដូច្នេះ Jack ត្រូវបានកាត់ទោសឱ្យដើរលើផែនដីអស់កល្បជានិច្ច។ ដោយសារភ័យខ្លាច ព្រលឹងតែលតោលរបស់ Jack មកយារយីផ្ទះសម្បែង ប្រជាជនអៀរឡង់ ចាប់ផ្តើមឆ្លាក់មុខបិសាចចេញពីផ្លែទទឹម ដើម្បីបន្លាចព្រលឹងដែលវង្វេងនោះ កុំឱ្យចូលក្បែរផ្ទះរបស់ពួកគេ។ ជួនកាលរូបនិមិត្តមុខខ្មោច ត្រូវបានផលិតចេញពីផ្លែម្នាស់​ ឪឡឹក មើម turnips ឬដំឡូងក៏មាន។

ក្រោយមក មានជនអន្តោប្រវេសន៍អៀរឡង់បានផ្លាស់ទៅសហរដ្ឋអាមេរិក ពួកគេបែកគំនិតថ្មី ដោយឃើញថា ផ្លែល្ពៅធំល្អ ងាយស្រួលកែច្នៃ ពួកគេប្ដូរការឆ្លាក់ពីផ្លែទទឹមមុខខ្មោច មកឆ្លាក់លើផ្លែល្ពៅវិញ។ ដោយសារផ្លែល្ពៅធំទូលាយល្អផងនោះ ទើបគេច្នៃវាបន្ថែម ដោយដាក់កូនចង្កៀងគោមពីខាងក្នុង និងឱ្យឈ្មោះថា jack-o’-lanterns។

Halloween HD Wallpaper | Background Image | 1920x1234

លុះដល់សត្សវត្សរ៍ទី ៨ នៃគ្រឹស្តសករាជ រឿងព្រេងនិទានអំពី Stingy Jack ក៏ត្រូវបានសាយភាយទៅដល់អ៊ីតាលី ចំពេលដែលសាសនារ៉ូម៉ាំងកាតូលិកផ្លាស់ប្ដូរថ្ងៃបុណ្យ All Saints Day ឬ All Hallows’ evening (Halloween ) ផងនោះ ទើបទេវកថា Stingy Jack ត្រូវបានបញ្ចូលទៅក្នុងពិធីបុណ្យ Halloween យ៉ាងឆាប់រហ័ស។ ចាប់ពីពេលនោះ ពិធីបុណ្យ Halloween តែងតែមានផ្លែល្ពៅដែលឆ្លាក់ជាទម្រង់មុខបិសាច រួចទុកចោលតាមគល់ឈើ ឬបណ្ដែតតាមទឹក ជារៀងរាល់ឆ្នាំ។

Metal Jack-O-Lanterns - Black | Pottery Barn

ម្យ៉ាងវិញទៀត ដោយសារពិធីបុណ្យ Halloween ត្រូវបានប្រារព្ធពិធីក្នុងប្រទេសអង់គ្លេស និងអៀរឡង់បុរាណ អំឡុងពេលចុងរដូវក្តៅ នៅថ្ងៃទី ៣១ តុលា ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ ​គេជឿថា ព្រលឹងមនុស្សស្លាប់នឹងធ្វើដំណើរទៅកាន់ពិភពលោកផ្សេងទៀត ហើយព្រលឹងខ្លះ អាចត្រឡប់មកផ្ទះវិញ។ ដូច្នេះការតុបតែង ផ្លែល្ពៅមុខខ្មោច ឬមុខបិសាចផ្សេងៗ អាចជួយបណ្ដេញវិញ្ញាណវិលវល់បាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween

ចុចអាន៖ ដើមកំណើតនៃពិធីបុណ្យ Halloween​ ដែលល្បីល្បាញពាសពេញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

អាជីវករមួយរូប លក់បង្គាចាក់សាហួយឱ្យភ្ញៀវ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ហៅធ្វើការណែនាំ

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចតេជោនឹងថ្លែងបាឋកថាចំនួន៣ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសនៅសប្ដាហ៍ក្រោយ

នយោបាយ៤៨ នាទីutes មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

ព័ត៌មានជាតិ៥០ នាទីutes មុន

​សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនាខែធ្នូខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ហែម វណ្ណឌី៖ការជំរុញនវានុវត្តន៍ដែលនឹងបង្កើនភាពប្រកួតប្រជែង​ និងទំនាក់ទំនងក្នុងតំបន់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម