Connect with us

វប្បធម៌ ជំនឿ

ទស្សន៍ទាយតារានិករ ​ជួប​លាភខ្លាំងខាងអាជីព និងរបររកស៊ី

បានផុស

នៅ

យោងតាមក្បួនទស្សន៍ទាយ រាសីចក្រតារានិករទាំង១២ សម្រាប់ខែវិច្ឆិកា តារានិរករចំនួន៣ នឹងទទួល​បាន​លាភ​សំណាង​ពី​ការងារ ហើយជោគវាសនាអាប់អួរនឹងបានប្រែពីអាក្រក់ទៅជាល្អ។

Aries (២១ មិនា-១៩ មេសា)

Aries horoscope April 2021: What's in store for Aries in April? |  Express.co.uk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលពីរបីខែមកនេះ ស្ថានភាពជីវិតរបស់អ្នកហាក់តឹងតែង ជួបឧបសគ្គច្រើន ប៉ុន្តែចាប់ពីពេលនេះតទៅ ភាពជោគជ័យនឹងកើតឡើងផ្ទួនៗគ្នា។ នៅក្នុងខែវិច្ឆិកា គោលបំណងនានាដែលអ្នកចង់បាន នឹងមានឱកាសខ្ពស់ក្នុងការសម្រេចវាដោយជោគជ័យ។ ចំណែកបំណុលនឹងបានបន្ធូរបន្ថយចាប់ពីពេលនេះតទៅ។

អនាគតការងារ​ ​តែង​ទទួល​បាន​ជោគជ័យ ​និង​ចម្រើន​រុងរឿងទៅមុខ​។ ឱ្យតែមានការប្តេជ្ញាចិត្តក្នុងការលះបង់បន្តិច ប្រាកដជាអាចបង្វែរជោគវាសនាកាន់តែប្រសើរ ជាពិសេសលុយនឹងហូរចូលឥតដាច់។

ការធ្វើ​បុណ្យ ដាក់ទាន​រាល់ថ្ងៃសីល កាន់តែធ្វើឱ្យអ្នកជួប​តែ​សំណាង​ល្អ​ហូរហៀរ។

Taurus (២១ មេសា- ២១ ឧសភា)

Taurus horoscope April 2021: What's in store for Taurus in April? |  Express.co.uk

សំណាងខាងអាជីព នឹងមកនៅក្បែរៗអ្នក។ រឿង​អាក្រក់ ល្អក់កករទាំងប៉ុន្មាន នឹងប្រែ​ទៅជា​ល្អវិញហើយ។ កុំមានការព្រួយបារម្ភ ឬស្ត្រេសច្រើនពាក់ព័ន្ធជាមួយអាជីព ព្រោះខែនេះ អ្នកមានផ្កាយនាំសំណាងដល់ទៅ២ មកនៅជាមួយ។ រាល់មុខរបររកស៊ីជួញដូរ និងការងារក្រោមបង្គាប់គេក្ដី សុទ្ធសឹងមានផលវិជ្ជមានដែលចាស់ៗចំណាំពោលថា យីអ៊ុនឡើង។

ទោះសំណាងពិតមែន ប៉ុន្តែហាមផ្ដាច់ចូលខ្លួនក្នុងល្បែងស៊ីសង ប្រយ័ត្នចាញ់ងើបមិនរួច ហើយថែមទាំងឈឺថ្កាត់ ដោយសារល្បែងទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារានិករ ៤នេះ សំណាងល្អខ្លាំង តែ ២ទៀត នឹងជួបរឿងអាក្រក់

ចុចអាន៖ ចន្ទគ្រាសចុងខែនេះ តារានិករ ២ ជួបទាំងគ្រោះ ជួបទាំងសំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម