Connect with us

វប្បធម៌ ជំនឿ

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

បានផុស

នៅ

នេះជាហោរាសាស្ត្រក្នុងខែមករា ឆ្នាំ២០២២ សម្រាប់ខែកំណើតចំនួន ៤ ដែលអាចជួបរឿងមិនសមប្រកបមួយចំនួន គួរត្រៀមខ្លួនទុកជាមុន ចៀសវាងខកបំណងភ្លាមៗ មិនអាចទទួលយកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីនា

ហិរញ្ញវត្ថុបង្វិលទៅមកៗ តែលុយកាក់​ហូរ​ចូល​មិន​ដាច់​ឡើយ។ អាជីព និងជំនួញ ហាក់តឹងតែងបន្តិច ប៉ុន្តែមិនមានបញ្ហាដុំកំភួន គួរឱ្យបារម្ភទេ។ ក្រោយដាច់ខែនេះ មីនា អាចឡើងតំណែង និងមមាញឹកជាងមុនទាក់ទិននឹងរបរថ្មី។

កក្កដា

មួយខែមករាពេញតែម្ដង កក្កដា ទទួលបាន​ការងារ​លំបាកៗច្រើន និងត្រូវការចំណាយខ្ពស់ជាងមុន។ ទោះយ៉ាងណា ​​ការងារ​លំបាក​ដែល​អ្នកទទួលមកធ្វើ វាសម​តម្លៃ​ដែលឱ្យលះបង់ ព្រោះអ្នកប្រាកដជាជោគជ័យ ក្រោយហត់នឿយ។ ឯប្រាក់ចំណូលរត់មករកអ្នកវិញ នាដើមខែក្រោយ។

កញ្ញា

សុខទុក្ខដើរទន្ទឹមគ្នា និងជួបភាពនឿយហត់ខ្លាំងគួរសម ក្នុងកំលុងពេលនេះ។ កញ្ញា មមាញឹកទាំងការងារ ការសិក្សា និងរបររកស៊ី។ ចំណូល-ចំណាយ ចេញចូលៗ ប៉ុន្តែបន្ទាប់ពីដាច់ខែមករា អ្នកនឹងរកបានប្រាក់ច្រើនគួរសម។

វិច្ឆិកា

វាជាខែដ៏ហត់នឿយ តម្រូវឱ្យអ្នកមានការស៊ូទ្រាំខ្លាំងបំផុត។ ក្រៅពីនោះ អ្នកអាចជួបវិបត្តិផ្លូវចិត្ត សម្ពាធមុខក្រោយពាក់ព័ន្ធនឹងអាជីព។ ​ទោះយ៉ាងណា ចំណូលចូលមកហូរហែរ និងមានអ្នកតាមជួយជ្រោមជ្រែងជារឿយៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ កំពូលតារានិករទាំង ២ សំណាងខ្លាំងជាងគេ ក្នុងខែមករានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម