វប្បធម៌ ជំនឿ
បង្អែមក្នុងសុបិន ទិញបង្អែម ហូបបង្អែម អ្វីមួយល្អកំពុងកើតឡើង
សុបិន្តបង្អែមតំណាងឱ្យសន្តិភាពនិងភាពសុខដុមរមនាក្នុងគ្រួសារប្រាកដមែន។
សុបិនឃើញអាហារផ្អែមៗ

ជានិមិត្តរូបនៃជីវិតដែលពោរពេញទៅដោយសុភមង្គលឆាប់ៗនេះ។ ប្រហែលជាម្ចាស់សុបិនជា ស្ត្រីដែលសុបិនរៀបចំបង្អែមដោយក្ដីស្រឡាញ់សម្រាប់នរណាម្នាក់ គឺជាសញ្ញាមួយដែលនាងនឹងជួបមិត្តរួមព្រលឹងរបស់នាងអាចឈានដល់ពិធីមង្គលការផងដែរ ស្នេហាពេញមួយជីវិតដោយរីករាយ។
សុបិនឃើញញ៉ាំបង្អែម

គឺជាសញ្ញានៃការបានស្កប់ចិត្តនូវគ្រប់ក្តីប្រាថ្នា នេះគឺជាសញ្ញាមួយដ៏សែនវិជ្ជមានក្នុងចំណោមសុបិននានា។ វាក៏អាចបង្ហាញពីមោទកភាពរបស់អ្នកដែលកើតចេញពីការសម្រេចបាននូវក្តីសុបិន្តឬគោលដៅដែលបានប៉ងមកយូរហើយ។
ធ្វើបង្អែមទទួលភ្ញៀវ

ទទួលឱ្យនរណាម្នាក់ញ៉ាំបង្អែមអាចជាសញ្ញានៃការនឹកដល់យើងពីសំណាក់មនុស្សដែលអ្នកយល់ថាមានឥទ្ធិពលនិងមានសារៈសំខាន់ចំពោះជីវិតរបស់អ្នក។ អ្នកប្រហែលជាចង់ត្រូវបានគេទទួលស្គាល់ថា ជាផ្នែកនៃរង្វង់ជីវិតឯកជនរបស់ពួកគេ? បានសម្រេចហើយ!
ការអង្គុយនៅលើតុដែលផ្ទុកពេញដោយបង្អែមឆ្ងាញ់ៗ គឺជាទ្រព្យសម្បត្តិ។
ទិញបង្អែម
គឺជាសញ្ញាមួយដែលអ្នកត្រូវបានគេធ្វើឱ្យពេញចិត្តគេតាមបម្រើផ្គាប់ចិត្តនិងតាមចិត្ត។ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះអ្វីមួយដែលអ្នកមិនធ្លាប់ហ៊ានស្រមៃថាគេព្រមធ្វើនិងលះបង់ដើម្បីអ្នកតែពេលនេះគេតាំងចិត្តហើយ៕
គ្រូ ឯម
ចុចអាន៖ សុបិនងូតទឹក ភាគច្រើនពាក់ព័ន្ធការផ្លាស់ប្តូរវិជ្ជមានតែក៏អាចជាចំណាប់អារម្មណ៍ពីភេទផ្ទុយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


